28 C
Phnom Penh
Thursday, November 21, 2024

Donnarumma អ្នកចាំទី PSG និងគូស្នេហ៍ រងការវាយប្រហារ និងប្លន់នៅទីក្រុង Paris

អ្នកចាំទីអ៊ីតាលី និងក្លិប Paris St-Germain កីឡាករ Gianluigi Donnarumma និងដៃគូស្នេហារបស់លោក បានរងការវាយប្រហារ និងប្លន់នៅឯផ្ទះរបស់ពួកគេ នៅទីក្រុង Paris។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។

គូស្នេហ៍នេះ ត្រូវបានវាយប្រហារដោយមនុស្សជាច្រើននាក់ និងបានចាប់ចងពួកគេ នៅក្នុងផ្ទះល្វែង ស្ថិតក្នុងខណ្ឌទី៨ កណ្តាលទីក្រុង Paris។ នេះបើតាមប៉ូលិស បានប្រាប់សារព័ត៌មានបារាំង។

ក្រោយមកគូស្នេហ៍នេះ បានគេចខ្លួនទៅកាន់សណ្ឋាគារក្បែរនោះ។ កណ្តឹងរោទិ៍បានបន្លឺឡើង ដោយបុគ្គលិកសណ្ឋាគារ ហើយគូស្នេហ៍ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

«ការស៊ើបអង្កេតមួយ បានបើកឡើង លើការចោទប្រកាន់ប្លន់ប្រដាប់អាវុធ ដោយក្រុមក្មេងទំនើង និងមានអំពើហិង្សាធ្ងន់ធ្ងរ បន្ទាប់ព្រឹត្តិការណ៍នោះ បានកើតឡើងនៅវេលាយប់ នៅឯផ្ទះរបស់លោក Donnarumma»,។​

ក្នុងរបាយការណ៍ ដែលមិនមានការបញ្ជាក់ ដែលចុះផ្សាយដោយសារព័ត៌មាន Actu17 បានលើកឡើងថា ក្រុមចោរប្លន់បានយកគ្រឿងអលង្ការ, នាឡិកា និងសម្ភាស្បែកប្រណិត ដែលមានតម្លៃប្រមាណ៥០០,០០០អឺរ៉ូ។

អ្នកចាំទីរូបនេះ បានរងរបួសស្រាល ខណៈដៃគូរបស់លោក គឺតារាម៉ូឌែល Alessia Elefante មិនមានគ្រោះថ្នាក់នោះទេ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img