25 C
Phnom Penh
Sunday, December 22, 2024

បទល្មើសនេសាទ នៅតែបន្តកើតមានក្នុងរដូវបិទនេសាទក្នុងបឹងទន្លេសាបនៅភូមិសាស្រ្តឃុំផាត់សណ្តាយ

កំពង់ធំ៖ បើទោះបីជារដូវបិទនេសាទក៏ដោយ ក៏បទល្មើសនេសាទ ត្រូវបានគេរាយការណ៍ថា នៅតែបន្តកើតមាន នៅក្នុងបឹងទន្លេសាប ជាពិសេសនៅចំណុចភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដែលការណ៍នេះ ត្រូវបានគេដាក់ការសង្ស័យថា ជនប្រព្រឹត្តល្មើសអាចត្រូវដងត្រូវផ្លែជាមួយជំនាញជលផល។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅតំបន់ខាងលើ បានឲ្យដឹងថា បទល្មើសតែបន្តកើតមានយ៉ាងអណាធិបតេយ្យ ។ ប្រភពបន្តថា ក្រុមជនល្មើស បានប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាអួនក្រឡាញឹក ស្បៃមុង លបមាត់លូរ ជាដើម ហើយពួកគេធ្វើសកម្មភាពដោយមិនខ្លាចញញើតមន្ត្រីអនុវត្តច្បាប់បន្តិចសោះឡើយ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧត្តមសេនីយត្រី វ៉ា ចាន់កុសល ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកកំលាំងជំនាញ ចុះបង្គ្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ នៅចំណុច កោះតាប ដល់ចំណុចមុខព្រែកទ្វារបឹង ភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ជាលទ្ធផលបានរុះរើ របាំងសាច់អ៊ួនប្រវែង៨០០ ម របាំងស្បៃមុង៧០០ ម ឡុកចំនួន៣២ លបមាត់លូ ចំនួន៣២មាត់ បង្គោល៨០០ដើម និងចាក់លែងកូនត្រីចំនួន៤០គីឡូក្រាម ។

ទន្ទឹមនឹងការបង្ក្រាបរបស់កម្លាំងនគរបាលនេះ គេក្រឡេកមកមើលមន្ត្រីជលផលវិញ ហាក់ដូចជាត្រូវដងត្រូវផ្លែគ្នាជាមួយជនល្មើសយ៉ាងដូច្នោះ។
ទោះយ៉ាងណាអ្នកយកព័ត៌មាននៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជលផលខេត្តកំពង់ធំបាននៅឡើយទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img