26 C
Phnom Penh
Thursday, October 24, 2024

រន្ទះបាញ់បុរសម្នាក់បាត់បង់ជីវិតកណ្ដាលវាលស្រែ នៅពេលកំពុងមានភ្លៀងធ្លាក់ ស្ថិតនៅចំណុចភូមិភ្នំដែក

ព្រះវិហារ ៖ នៅរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)បានឆកយកជីវិតបុរសម្នាក់ទាំងភ្នែកស្រស់ ឲ្យស្លាប់ភ្លាមៗនៅកណ្ដាលវាលស្រែ ស្ថិតនៅចំណុចភូមិភ្នំដែក (ផ្លូវលំចូលទៅភូមិបង្កើនផល) ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

តាមការបញ្ជាក់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានទៅពង្រោះស្រូវនៅឯស្រែ ក្រោយពង្រោះស្រូវរួចមក ជនរងគ្រោះបានមកធ្វើរបងព័ទ្ធកុំឲ្យសត្វ ពាហនៈចូលស៊ីស្រូវ ចំពេលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែរន្ទះបានបាញ់ លាន់យ៉ាងខ្លាំង ពេលភ្លាមៗនោះក្រុមគ្រួសារក៏មកដល់ឃើញបុរស គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយនៅកណ្ដាលវាលស្រែតែម្ដង។

ជនរងគ្រោះខាងលើមានឈ្មោះ សូ សែ ជាកសិករ ប្រពន្ធឈ្មោះ ពុទ្ធ រួន មានកូនចំនួន៥នាក់ ស្រី០៣នាក់ រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បច្ចុប្បន្នសពជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img