26 C
Phnom Penh
Sunday, October 27, 2024

ល្បែងសុីសងជល់មាន់ តាមបករព័ន្ធអនឡាញ ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប មិនដឹងមូលហេតុ

ខេត្តកំពង់ចាម ៖ មានសេចក្ដីរាយការណ៍មកថា នៅភូមិ ត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបាននិងកំពុងបើកលេងល្បែងស៊ីសងជល់មាន់ តាមឡេបថប អនឡាញ និងឡូតូនៅចំណុច (ក្នុងផ្សារស្រែវាល)  យ៉ាងក៏គគ្រេងដោយមិនខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសោះឡើយ។

ម្យ៉ាងវិញទៀតអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានបែរជាសំងំស្ងៀមបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានបើកលេងបានសេរី ធ្វេីឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភអំពីសុខសុវត្ថិភាព ខ្លាចកេីតមានដូចជា ចោរលួច ឆក់ ប្លន់ អំពេីហឹង្សាគ្រូសារជាដេីម។ព្រោះថាកើតចេញពីវង់ល្បែងទាំងអស់នេះហើយ។

សូមបញ្ជាក់ថា៖ កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស បែរជានៅក្នុងស្រុកស្ទឹងត្រង់  ហ៊ានផ្គេីន ហើយបណ្ដែតបណ្ដោយឱ្យល្បែងល្បែងសុីសងទាំងនេះកៀរគរក្រុមអ្នកញៀនល្បែងមមកលេងយ៉ាងច្រើនកុះករទៀតផង។

ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់
តាមប្រព័ន្វតេឡេក្រាម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកអញ្ចើញចូលមើលហើយលោកមិនឆ្លើយតបសូម្បីតែមួយម៉ាត់។

ដោយសង្កេតឃើញល្បែងស៊ីសងទាំងនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងពលរដ្ឋ  បានអំពាវនាវដល់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជួយចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យចុះទប់ស្កាត់និងបង្ក្រាបទៅលើទីតាំងខាងលើនេះផងព្រោះថាពលរដ្ឋសង្ឃឹមជឿជាក់លើឯកឧត្តមអភិបាលខេត្តក៏ដូចជាលោកឧត្តមសេនីយ៍ទោស្នងការខេត្តដែលលោកទាំងទ្វេកន្លងមកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា និងទទួលបានជោគជ័យគ្រប់ភារកិច្ច ម៉្យាងវិញទៀតដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើង និងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ ប្រសិនបើមានការពន្យល់បកស្រាយពីអជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឬសមមុីភាគីរៀងរាល់ម៉ោងធ្វើការ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img