ខេត្តស្វាយរៀង៖ ក្រុមរថយន្តដឹកគ្រឿងអេឡិចត្រូនិក បម្រុងលោតឆ័ត្រ ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ក៏ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មានតាមប្រម៉ាញ់រូបភាព ត្រូវបានខកខាន ឈ្មួញបានបើកត្រឡប់ក្រោយវិញរត់គេច បាត់ស្រមោលតែម្ដង ស្ថិតនៅក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។
ករណីរថយន្ដដឹកទូរទឹកក និងម៉ាសុីនត្រជាក់នេះ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមកើតឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
ប្រភពបានឲ្យដឹងថា ថ្វីត្បិតតែរថយន្តមួយគ្រឿងនេះមិនបានចេញតែមានរថយន្តផ្សេងទៀតបានដឹកចេញតាមច្រកផ្សេងទៀតនៃច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោងដឹកទំនិញចេញនៅពេលយប់ បានយ៉ាងរលូនផងដែរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោងតាមទូរស័ព្ទ លោកបានប្រាប់ថា «រថយន្តដឹកទំនិញទូរទឹកកក,ម៉ាស៊ីនត្រជាក់និងកង្ហារមិនបានចេញតាមច្រករបស់លោកនោះទេ ដោយលោកឲ្យអ្នកបើកបរបើកត្រឡប់ថយក្រោយវិញ»។
អង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីសមុីភាគី ឬអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News