28 C
Phnom Penh
Friday, December 27, 2024

ទុសេខ្សែភ្លើង ឆាបឆេះផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយមួយកន្លែង អស់ជិត២មុឺនដុល្លារ នៅក្នុងផ្សារពន្លៃ

កំពង់ឆ្នាំង៖ នៅរសៀលម៉ោង៤:៤៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មានករណីទុសេខ្សែភ្លើងផ្ទះលក់ អីវ៉ាន់ចាប់ហួយមួយកន្លែងស្ថិតក្នុងផ្សារពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចំនួន០៦ គ្រឿង ដើម្បីជួយអន្តរាគម បាញ់ទឹកពន្លត់បានទាន់ពេលវេលា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ស ចំរើន ភេទស្រី រស់នៅ ភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ករណីទុសេខ្សែភ្លើងនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពលរដ្ឋនៅជិតផ្ទះកន្លែងកើតហេតុ បានឃើញផ្សែងហុយចេញពីផ្ទះជនរងគ្រោះរួចក៏មានអណ្តាតភ្លើងឆាបឆេះតែម្តង។

ក្នុងនោះលោក លុយ ឌីណា ស្នងការរងនគរបាលខេត្តទទួលបន្ទុកការងារនគរបាល បង្ការពន្លត់អគិ្គភ័យ និងសង្គ្រោះបានដឹកនាំកម្លាំងការអន្តរាគមន៍របស់ស្នងការនគរបាលខេត្តកំពង់
ឆ្នាំង និងសហការជាមួយអធិការនគរបាលស្រុកបរិបូណ៌បានបាញ់ទឹកពន្លត់អគ្គិភ័យខាងលើនេះរលត់ទាំងស្រុងដោយ ប្រើ
ប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ក្នុងនោះ រថយន្តស្នងការនគរបាលខេត្ត០៥ គ្រឿង រថយន្តអធិការដ្ឋាននគរ
បាលស្រុកបរិបូណ៌ ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៤ រថយន្ត។

នៅក្នុងហេតុការណ៍ខាងលើនេះ ក៏មានវត្តមានលោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចុះទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img