មណ្ឌលគិរី៖ ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ពាក់ព័ន្ធករណីដាំកញ្ឆាខុសច្បាប់ ប្រមាណ៥ម៉ឺនដើម កាលពីព្រឹកថ្ងៃទី១៥ មេសា នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមចម្លើយសារភាពថា ពួកគេគ្រាន់តែជាកម្មករដាំ និងថែរក្សា ឱ្យថៅកែរបស់ពួកគេតែប៉ុណ្ណោះ ។ ចំណែកថៅកែបានរត់គេចខ្លួនភ្លាមៗ អំឡុងការបង្ក្រាបនោះ។ តាមប្រភពថា ផ្ទៃដីដាំកញ្ឆានេះជាកម្មសិទ្ធិរបស់លោក ម៉ៅ ធនារក្ស អតីតប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរី ។
លោក ម៉ៅ ធនារក្ស មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ បើទោះបីជាយើងបានព្យាយាមទូរសព្ទទៅជាច្រើនលើកក្ដី ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News