កំពូលតារាបង្ហាញម៉ូដជួរមុខក្នុងប្រទេសថៃ Chompoo Araya បានបង្ហាញម៉ូដសក់ប្លែកខុសគេ មានតែមួយគ្មានពីរក្នុងកម្មវិធីមួយ ហើយក៏ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោ និងទទួលការសរសើរពីភាពច្នៃប្រឌិតមិនសាំភ្នែកផងដែរ។
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-20-17.50.30.jpeg)
តារាសម្ដែង Chompoo Araya បានបង្ហោះរូបភាពតាមរយៈ Instagram ដោយបង្ហាញរូបរាងជាឈុតកីឡាដ៏ពេញនិយមនៅក្នុងព្រឹត្តិការណ៍មួយ។ មិនត្រឹមប៉ុណ្ណឹងមហាជនជាច្រើនក្រោយឃើញម៉ូដសក់របស់នាងហើយ ក៏បញ្ចេញមតិសរសើរពីសម្រស់ និងភាពខ្លាំងរបស់នាង ហើយថាម៉ូដសក់ដ៏អស្ចារ្យនេះ មានមនុស្សតិចណាស់ធ្វើហើយអស្ចារ្យដូច Chompoo។ នេះបើមិនប្លែកខុសគេតែឯង គឺមិនមែនជាងតារាស្រីរូបនេះទេ!
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-20-17.50.34.jpeg)
ទោះយ៉ាងណា នេះមិនមែនជាឈុតប្លែកលើកទី១សម្រាប់អ្នកម្ដាយកូន៣ Chompoo Araya ឡើយ ដោយកាលពីលើកមុននាងក៏បានពាក់មួកពណ៌លឿងយ៉ាងធំដើរពេញផ្សារទំនើប រហូតធ្វើមនុស្សដែលមានវត្តមាននៅទីនោះទាញទូរស័ព្ទមកថតព្រោងព្រាត៕
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-20-17.50.38.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-20-17.50.43.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-20-17.52.15.jpeg)
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-20-17.52.19.jpeg)
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News