27 C
Phnom Penh
Friday, December 27, 2024

មូលហេតុនាំឱ្យអ៊ុយក្រែនអាចបើក ការវាយប្រហារមីស៊ីលដោយជោគជ័យលើរុស្សី

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះ បានស្តីបន្ទោសថាការប្រើប្រាស់ទូរស័ព្ទដៃដោយខុសច្បាប់ដោយទាហានមួយចំនួនរបស់ខ្លួន គឺជាមូលហេតុនាំឱ្យអ៊ុយក្រែនអាចបើក ការវាយប្រហារមីស៊ីលដោយជោគជ័យ ដែលបណ្ដាលឱ្យទាហាររុស្ស៉ីស្លាប់កើនដល់ ៨៩នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

បើតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីល HIMARS របស់អ៊ុយក្រែនផ្ដល់ដោយសហរដ្ឋអាមេរិក ចំនួន ៤គ្រាប់ បានវាយប្រហារលើបន្ទាយទាហានបណ្តោះអាសន្នក្នុងទីក្រុងម៉ាគីអ៉ីវកា (Makiivka) ក្នុងតំបន់ដូណេត (Donetsk) កាន់កាប់ដោយរុស្ស៊ីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ ទោះជាការស៊ើបអង្កេតជាផ្លូវការមួយទើបនឹងចាប់ផ្តើមក៏ដោយ ប៉ុន្តែមូលហេតុចម្បង នៃការវាយប្រហារត្រូវបានទីក្រុងមូស្គូបញ្ជាក់ថាដោយសារតែការប្រើប្រាស់ទូរស័ព្ទចល័តដោយខុសវិន័យរបស់ទាហានរុស្ស៉ី។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «កត្តានេះបានអនុញ្ញាតឲ្យសត្រូវតាមដាន និងកំណត់បាននូវទីតាំងនៃទាហានរបស់យើង សម្រាប់ការវាយប្រហារដោយមីស៊ីល»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការពារជាតិរុស្ស៉ីខាងលើនេះ កើតមានឡើងចំពេលមានកំហឹងកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួន។ ទីក្រុងមូស្គូពីដំបូងឡើយ បានបញ្ជាក់ថាទាហានរុស្ស៊ីចំនួន ៦៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅថ្ងៃចូលឆ្នាំថ្មីពីសំណាក់អ៊ុយក្រែន ដែលបានអះអាងថាទាហានរុស្ស៉ីដល់ទៅជាង ៤០០នាក់ឯណោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img