ព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២ ខែវិច្ឆិកា នេះ មានកណីបាញ់ប្រហារមួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅចំណុចក្រោយមន្ទីរពេទ្យ អាយ យូ តាមបណ្ដោយផ្លូវលេខ ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈជនដៃដល់កំពុងគេចខ្លួន ហើយក៏នៅមិនមានប្រភពណាមួយបញ្ជាក់ពីការបាញ់ប្រហារនេះនៅឡើយដែរ៕
ដោយ៖ ពុទ្ធិញ៉ូស៍
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News