28 C
Phnom Penh
Thursday, November 21, 2024

♤តើអុតស្វាជាអ្វី?

ជាជំងឺឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត បង្កឡើយដោយមេរោគឈ្មោះថា “វីរុសអុតស្វា” (Mongkeypox Virus) ស្ថិតនៅក្នុងក្រុមគ្រួសារនៃ វីរុសវ៉ារីយ៉ូឡា (Variola Virus) ដែលជាវីរុសបង្ករឲ្យមាន “ជំងឺអុតតូច” (Smallpox) ធ្លាប់មានពីមុន។ ប៉ុនែ្តជំងឺអុតស្វា មានលក្ខណៈស្រាលជាងជំងឺអុតតូច ហើយ អុតស្វាកម្របណ្តាលឲ្យស្លាប់ណាស់។ សូមបញ្ញាក់ថា វីរុសអុតស្វា មិនជាប់ពាក់ពន្ធ នឹង អំបូរវីរុសអុតមាន់ទេ (Varicela Zoster Virus)។
ជំងឺអុតស្វាត្រូវបានរកឃើញក្នុងឆ្នាំ1958 ដែលជំងឺនេះមានតែលើសត្វស្វាទេ។ ក្នុងឆ្នាំ1970 មានករណីកើតលើមនុស្សជាលើទីមួយ។ មុនការផ្ទុះក្នុងឆ្នាំ2022នេះ ជំងឺអុតស្វា គេឃើញមានតែនៅ ប្រទេសក្នុងតំបន់ទ្វីបអាហ្វ្រិចកណ្តាលនិងអាហ្រ្វិចខាងលិចទេ។

♤រោគសញ្ញាដែលយើងអាចសំគាល់បានមាន៖
-ក្តៅខ្លួន គ្រុនញាក់
-ឈឺក្បាល
-ឈឺសាច់ដុំ ឈឺខ្នងចង្កេះ
-ឡើងកូនកណ្តុរ
-អស់កំឡាំង រហិតរហៃ
-ឡើងក្រទួលលើស្បែកប៉ុនៗចុងម្រាម ក្រហមឬស្លេក វិវឌ្ឍជាក្រហមខ្លាំង រួចពងខ្ទុះនៅកណ្តាល បែកចេញទឹករង៉ៃ រួចក្លាយជាដំប៉ៅ រួចក៏គ្រៀមស្ងួតវិញ ស្វិតតូចបន្តិចម្តងៗ និង ករជាក្រម៉រព៌ណក្រម៉ៅក្រៀម រួចស្ងួត របកចេញ។ វាអាចកើតលើមុខ ក្នុងមាត់ និងផ្នែកផ្សេងៗនៃដងខ្លួន។ រោគសញ្ញាខាងលើនេះ វាស្ថិតនៅរយៈពី២ទៅ៤សប្តាហ៍រួចក៍បាត់។

♤ការឆ្លងនិងការការពារឆ្លងអុកស្វា
អុតស្វាអាចឆ្លងបានដោយសារតែការប៉ះពាល់ផ្ទាល់នឹងរាងកាយអ្នកជំងឺអុតស្វា៖ ប៉ះពាល់ស្បែ សំលៀកបំពាក់ កន្សែង ក្រម៉ា និង សំភារៈ ផ្សេងដែលអ្នកជំងឺអុតស្វាបានប្រើហើយ ដែលជាប់ដោយក្រម៉រ ឬ ទឹករង៉ៃ ឬ ឈាម ទឹកមាត់ សំបោរ ទឹកនោម ដែលចេញពីខ្លួនអ្នកជំងឺ ។ វីរុសអុតស្វា មិនឆ្លងតាមខ្យល់ទេ។
យើងប្រយ័ត្ននិងការពារដោយ៖
-កុំប៉ះពាល់ស្បែកអ្នកជំងឺអុតស្វា ឬ អ្នកសង្ស័យថាអាចមានអុតស្វា សកម្មភាពដែលអាចឆ្លងបាន មាន ៖ ប៉ះពាល់ស្បែកអ្នកជំងឺ ថើប គៀក អោប បរបោសអង្អែរ រូមភេទ ។ល។
-កុំប្រើប្រាស់ ស្លាបព្រា សម ចង្កឹះ ចាន កែវ ពេង របស់អ្នកជំងឺ ដែលអាចដោយទឹកមាត់ អ្នកជំងឺ នាំឲ្យឆ្លងបាន។
-កុំប្រើប្រាស់ សំលៀងបំពាក់ អាវខោ មួក ស្រោមជើង ស្បែកជើង ក្រម៉ា កន្សែង ក្រណាត់ជូត នាឡិការដៃ ខ្សែក ខ្សែក្រវ៉ាត់ និងសំភារៈផ្សេងៗ ជាមួយអ្នកជំងឺ ឬ អ្នកសង្ស័យថាមានអុតស្វា ឲ្យសោះ។
-ត្រូវលាងដៃ ទឹកសាប៊ូ ឬ អាកុល ឬ ជែលលាងដៃ ឲ្យបានភ្លាមៗ ក្រោយពីប៉ះពាល់មនុស្ស ឬ សំភារៈ ដែលសង្ស័យ ឬ ត្រូវសំអាត់ដៃជាទំលាប់។
-កុំប៉ះពាល់សត្វដែលឈឺ ឬ សង្ស័យមានជំងឺ ឬ សត្វមិនស្អាត ។

♤ថែរក្សា និង ព្យាបាលអ្នកជំងឺអុតស្វា
-ដាក់ឲ្យនៅដាច់ដោយឡែក បើមានជំងឺអុតស្វា ឬ សង្ស័យថាគាត់បានប៉ះពាល់អ្នកជំងឺអុតស្វា ឬ ប៉ះពាល់សំភារៈរបស់អ្នកជំងឺអុតស្វា ឬ សង្ស័យដោយមានរោគសញ្ញាបានរៀបរាប់ខាងលើ។ ក្នុងករណីអ្នកសង្ស័យ ឬ អ្នកជំងឺ ដែលដាក់ឱ្យនៅដាច់ដោយឡែក ត្រូវស្លៀកពាក់អាវដៃវែង ខោជើងវែង គ្របឲ្យជិតស្បែកដែលមានក្រទួល រមាស់ ពងបែក ឬ ដំបៅលើស្បែក និង ត្រូវពាក់ម៉ាស់គ្របមាត់និងច្រមុះឲ្យជិត។

♤ព្យាបាលអុតស្វា
មិនមានឱសថ អាចសម្លាប់ មេរោគវីរុសដែលបង្ក ជំងឺអុតស្វាទេ ក៏ដូចគ្នានិងអុតតូចដែរ។ គេអាចនិយាយថា មេរោគបង្កជំងឺអុតស្វា វាជាអំបូរប្រហែលគ្នានឹងមេរោគវិរុសអុតតូចដែរ។ ដូច្នេះហើយ វ៉ាសាំងការពារឆ្លងអុតតូចក៏អាចការពារឆ្លងអុតស្វាដែរ ហើយក៏អាចព្យាបាលបានដែរ។
ឱសថប្រឆាំងវីរុស ឈ្នោះ ថេកូវីរីម៉ាត (Tecovirimat) ត្រូវបានអនុញ្ញាតឲ្យប្រើសំរាប់ ព្យាបាលជំងឺអុតស្វាធ្ងន់ធ្ងូ ឬ ក្នុងករណីដែលប្រព័ន្ធការពារគាត់ខ្សោយ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img