28 C
Phnom Penh
Wednesday, December 4, 2024

ថៃ​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ពី​បទ «​ជ្រើសរើស​ពលករ​» ឱ្យ​មជ្ឈមណ្ឌលឆបោកតាម​ទូរស័ព្ទ​ ​នៅ​កម្ពុជា

នគរបាលថៃ មកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Technology Crime Suppression Division (TCSD) បានចាប់ខ្លួនបុរស និងស្ត្រីម្នាក់ ពីបទជ្រើសរើសជនជាតិថៃ ឱ្យធ្វើការជាមួយនឹងក្រុមឆបោកតាមប្រព័ន្ធទូរស័ព្ទនៅប្រទេសកម្ពុជា។

យោងតាមនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យជាស្ត្រីជនជាតិថៃ ត្រូវបានចាប់ខ្លួនជាមួយជនរងគ្រោះមួយចំនួន នៅក្នុងរថយន្តដោយប្រើផ្លូវវាងឆ្ពោះទៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលសាកសួរបន្ទាប់ពីចាប់ខ្លួន ស្ត្រីរូបនេះបានអះអាងថា គាត់បានទទួលសេវាកម្ម ជ្រើសរើសពីបងប្រុស និងមិត្តប្រុសរបស់គាត់ ដែលស្ថិតនៅក្នុងការឃុំឃាំងរបស់នគរបាល ដោយបន្ថែមថាគាត់នឹងទទួលបានកម្រៃជើងសារ ពីអ្នកបោកប្រាស់នៅមជ្ឈមណ្ឌលទូរស័ព្ទក្នុងប្រទេសកម្ពុជា សម្រាប់រាល់ការជ្រើសរើសដែលបញ្ជូនមកគាត់។

ជន​សង្ស័យ​ទី​២ ត្រូវ​បាននគរបាល​ចាប់​ខ្លួន​នៅ​ផ្ទះ​មួយ​ក្នុង​សង្កាត់ On Nut Soi 17 ទីក្រុង​បាងកក។ គាត់​បាន​បដិសេធ​ថា​ គាត់​មិន​បាន​ដឹង​ពីការឆបោកដែលបាន​ចោទ​ប្រកាន់​ទេ។

ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទឆបោកជាសាធារណៈ ជាសមាជិកនៃក្រុមឧក្រិដ្ឋជន ពីបទធ្វើការជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងពីបទលាងលុយកខ្វក់៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img