រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្ដីប្រកាសព័ត៌មានរកឃើញអ្នកវិជ្ជមានកូវីដ១៩ កើនឡើងដោយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរហ័ស(Rapid Test)ទៅលើមនុស្សចំនួន ៦៦១នាក់ហើយ បានរកឃើញវិជ្ជមាន ១៨នាក់។
រដ្ឋបាលខេត្តរតនគិរីសូមអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមកសូមស្ម័គ្រចិត្តធ្វើសំណាក ឬដាក់ខ្លួននៅដាច់ដោយឡែកពីអ្នកដទៃក្នុងករណីមានការសង្ស័យឬមានការផ្ដាសសាយ ហៀរសំបោរ ក្ដៅខ្លួនសូមរាយការណ៍ទៅកាន់អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានជាបន្ទាន់៕
អត្ថបទ និងរូបភាពដោយ៖ Puthi News