រាជរដ្ឋាភិបាល បានសម្រេចបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែVAT ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល ៣ខែទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងដូច្នេះថា «បន្តលើកលែងបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ប៉ុន្តែលើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេលបីខែ ពីខែកក្កា ដល់ខែ កញ្ញា ឆ្នាំ ២០២២»។
ដោយ៖ Puthinews