ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៤ ខែកក្កដា។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក François Villeroy de Galhau ទេសាភិបាលធនាគារបារាំង គឺជាហត្ថលេខី។
អនុស្សរណៈដែលបានចុះហត្ថលេខានេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុអោយបានប្រសើរបន្ថែមទៀត។
លោក ចាន់តូ បានមានប្រសាសន៍ថាធនាគារជាតិនៃកម្ពុជា និងធនាគារបារាំង បានបង្កើតទំនាក់ទំនងទ្វេភាគីដ៏រឹងមាំមួយលើភាពជាដៃគូយូរអង្វែង និងគួរឱ្យទុកចិត្ត។
លោកបានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀត ដើម្បីជាប្រយោជន៍នៃភាគីទាំងពីរ”។
លោក Villeroy de Galhau បានមានប្រសាសន៍ថា MoU ដែលបានចុះហត្ថលេខារវាង BDF និង NBC គឺជាសមិទ្ធិផលថ្មីមួយក្នុងការពង្រីកទំនាក់ទំនងរយៈពេលវែងរវាងធនាគារកណ្តាលទាំងពីរ។
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងប្រចាំតំបន់អាស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តអនុស្សរណៈនេះឱ្យបានពេញលេញ ដើម្បីជាប្រយោជន៍ដល់ធនាគារកណ្តាលទាំងពីរ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News