នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១៦:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វេីរដ្ឋបាលនៅចំណុចវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។
ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News