បច្ចុប្បន្ន រដ្ឋាភិបាលកំពុងកំណត់ដីព្រៃលិចទឹក បន្ថែមទៀតក្នុងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ ដើម្បីចែកជូនប្រជាពលរដ្ឋ។
ក្នុងខេត្តកំពង់ធំ និងពោធិ៍សាត់លើផ្ទៃដីជាង ៩ពាន់ហិកតា ត្រូវបានគេឈូសឆាយចែកជូនពលរដ្ឋ១ម៉ឺនគ្រួសារ ។
អភិបាល ខេត្តកំពង់ធំ លោក ងួន រតនៈ មានប្រសាសន៍ថា ការងារពុះដីនឹងបញ្ចប់ក្នុងពេល ឆាប់ៗនេះ ហើយប្រគល់ជូនគ្រួសារ ដែលរស់នៅតំបន់នោះ។
លោកថា ៖ “នៅសល់តែផ្នែកតូចមួយនៃព្រៃលិចទឹកមិនទាន់ត្រូវបានកាប់ឆ្ការហើយ យើងបាន ពន្លឿនការងារ ដើម្បីបញ្ចប់វា ឱ្យបានលឿន។ យើងមានកិច្ចសហការ ពីគ្រប់នាយកដ្ឋានពាក់ព័ន្ធក្នុងគម្រោងនេះ”។
លោកបានបន្តថា ដីដែលឈូសឆាយខ្លះសមរម្យសម្រាប់គ្រួសារ ធ្វើស្រែចម្ការ ឬធ្វើកសិកម្ម ផ្សេងៗ។
លោករតនៈបានឱ្យដឹងថាផ្ទៃដីចំនួន១,០១៤ ហិកតា ពីតំបន់៣ (តំបន់អភិរក្ស) របស់ខេត្ត ត្រូវបានបោះបង្គោលជាតំបន់១ (តំបន់លំនៅដ្ឋាន) ខណៈ ៦៣៦ហិកតា (ពីរភូមិ៣) ត្រូវបានបំប្លែងទៅជាតំបន់ ២(ការដាំដុះកសិកម្ម) ។
រដ្ឋាភិបាលបានចាត់ថ្នាក់តំបន់បឹងទន្លេសាប ទៅជាតំបន់ទូទៅចំនួនបី គឺ តំបន់ទី១ ជាស្រុក លំនៅដ្ឋាន។ តំបន់ទី២ សម្រាប់ការដាំដុះកសិកម្ម និងតំបន់ទី៣ ដែលត្រូវបានទុកសម្រាប់ការអភិរក្ស។
លោកថា ដីតំបន់៣ ត្រូវប្តូរទៅជាតំបន់១ ដោយសារ ប្រជាពលរដ្ឋរាប់ពាន់នាក់ បានរស់នៅលើ ដីនេះជាច្រើនឆ្នាំមកហើយ ដែលអ្នកភូមិមានវត្ត និងសាលារៀនបម្រើសហគមន៍។ នេះជាមូលហេតុដែលអាជ្ញាធរ កែប្រែស្ថានភាពដី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
លោកបានបន្តថា៖ “យើងនឹងពន្លឿនគម្រោងនេះ ហើយផ្តល់ដីឱ្យបាន ឆាប់តាមដែលអាចធ្វើ ទៅបាន” ។
នៅខេត្តពោធិ៍សាត់ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុន សិទ្ធា មានប្រសាសន៍ថា រដ្ឋាភិបាលបានចេញ អនុក្រឹត្យសម្រាប់តំបន់៣ ចំនួន៣,៤៤៨ ហិកតាដែលត្រូវផ្តល់ឱ្យប្រជាពលរដ្ឋជាង១,៦០០ គ្រួសារសម្រាប់ធ្វើស្រែ។
លោក បន្ត ថា ៖ “តាមបទពិសោធន៍ ដំណាំនៅតំបន់នេះ នឹងមិនរងផលប៉ះពាល់ច្រើនទេ នៅពេលមានភ្លៀ ធ្លាក់លុះត្រាតែមានភ្លៀ ធ្លាក់ ឬពេលមានព្យុះ។ ពីរឆ្នាំចុងក្រោយនេះ ភ្លៀងមិនបានប៉ះពាល់កសិករទេ” ។
លោកថា ឃុំរាំងទិល និងឃុំកំពង់លួង ជាអ្នកទទួលផលពីអនុក្រឹត្យ ។ លោកបន្តថា ឃុំ ទាំងនោះមានប្រជាជនច្រើនមានផ្សារ សាលារៀន និងវត្តអារាម។
អ្នកនាំពាក្យ ខេត្តបន្ទាយមានជ័យ លោក សេក សុខុម មានប្រសាសន៍ថា អាជ្ញាធរកំពុងសិក្សា និងកំណត់ដីព្រៃលិចទឹក ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ។ លោកថ្លែងថា ៖ “មានមនុស្សជាច្រើន បានចូលប្រើប្រាស់ដីជាច្រើនឆ្នាំ ប៉ុន្តែឥឡូវសំណួរគឺថា តើប៉ុន្មាន ហិកតា អាចប្រគល់ឱ្យពួកគេបាន” ។
លោក ម៉ៅ ហាក់ប្រធានក្រសួងធនធានទឹក មានប្រសាសន៍ថា មន្ត្រីកំពុងចុះអង្កេត ភូមិភាគ ទី៣ ក្នុងខេត្តទាំង ៦ ដែលសមស្រប នឹងការចែកចាយ ដល់ប្រជាពលរដ្ឋ។
លោក បានបន្តទៀតថា ៖ “ដីតំបន់ទី៣ ភាគច្រើនមិនសមស្រប សម្រាប់ការធ្វើកសិកម្ម ហើយយើងកំពុងអង្កេត តំបន់ទី២ ដើម្បីមើលថា តើមានភូមិប៉ុន្មាន និងចំនួន ប្រជាជនរស់នៅ ទីនោះ”៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News