29 C
Phnom Penh
Friday, November 22, 2024

តុលាការ ដោះលែង ឧកញ៉ា ​ប៉ែន ​នួន​ សុខភាពខ្សោយឱ្យ នៅ ក្រៅ ឃុំ   

តុលាការកំពូលកាលពីម្សិលមិញ បានដោះលែង លោកឧកញ៉ា  ប៉ែន នួន ឱ្យនៅក្រៅឃុំ ដោយសារសុខភាព មិនល្អ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពត ពី បទឆបោកដីធ្លី ដែលគាត់បានកិបកេងប្រាក់ជិត ៥០ម៉ឺន ដុល្លារពី ដៃគូអាជីវកម្មរបស់គាត់ ។ 

ជនជាប់ចោទ នួន អាយុ ៤៧ឆ្នាំ ជាអគ្គនាយក ក្រុមហ៊ុន ចំរើនកសិ- ឧស្សាហកម្ម អាហរ័ណកម្ម   អាហរ័ណកម្ម អភិវឌ្ឍន៍ខូអិលធីឌី ត្រូវបានបញ្ជូនទៅ ពន្ធនាគារ ពីបទក់ដីជាង២ ហិកតា នៅខេត្តកំពត   កាលពី ឆ្នាំ២០០១ ដល់ពាណិជ្ជករ និងដៃគូអាជីវកម្ម   ស៊ិន បូល អាយុ៣៨ឆ្នាំ។ 

ប្រធានចៅក្រមជំនុំជម្រះ លោក យូ តុលា ថ្លែងកាល ពីម្សិលមិញថា ជនជាប់ចោទនួន   ដែលរស់នៅ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ   រាជធានីភ្នំពេញ   ត្រូវបានចោទប្រកាន់ចំនួនពីរ ពីបទ « ក្លែង បន្លំ ដែល មានស្ថានទម្ងន់ទោស និងបទរំលោភលើទំនុកចិត្ត »   តាមមាត្រា៣៧៧, ៣៧៨, ៣៨០, ៣៩១  និង   ៣៩២ នៃក្រមព្រហ្មទណ្ឌ។ 

ជនជាប់ចោទ ប្រឈម នឹងការជាប់ពន្ធនាគារ ពី ២ ឆ្នាំទៅ៥ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ 

លោក ចៅក្រម អ៊ុត តារ៉ា មានប្រសាសន៍ថា   ជនជាប់ចោទ ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី១១   ខែមករា ស្របតាម ដីកាចាប់ខ្លួនរបស់សាលាដំបូង ខេត្តកំពតដែលចេញ ដោយព្រះរាជអាជ្ញា រងអម តុលាការ លោក ខាន់ ឌីណា និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ខេត្តកំពត។ 

លោកបាន បន្ថែម ថា ជនជាប់ចោទត្រូវបានដៃគូ អាជីវកម្មរបស់លោក ឈ្មោះ ស៊ិន ប៊ូល ប្តឹង។ 

លោកចៅក្រម អ៊ុត ដារ៉ា មានប្រសាសន៍ថា៖   «   ដោយសារ ជនជាប់ចោទ  ប៉ែន   នួន   មាន បញ្ហា សុខភាព   និងជំងឺរ៉ាំរ៉ៃ ដែលត្រូវការ ការព្យាបាល   ហើយការ អះអាង របស់គាត់ថា នឹងអនុវត្តតាមនីតិវិធី របស់តុលាការ តុលាការកំពូល បានសម្រេចអនុញ្ញាត ឱ្យគាត់ចេញពីពន្ធនាគារ ដូចដែលគាត់បានស្នើសុំ» ។ 

លោកបានបន្ថែម ថា ៖ « ប៉ុន្តែ ជនជាប់ចោទ ត្រូវបាន ដាក់ឲ្យ ស្ថិត ក្រោម ការ ត្រួតពិនិត្យ របស់ តុលាការ   ហើយគាត់ត្រូវតែបង្ហាញខ្លួននៅតុលាការនៅ ពេលត្រូវ កោះហៅ » ។ 

ជនជាប់ចោទ សន្យាថានឹងគោរព នីតិវិធីរបស់ តុលាការ ។ ជនជាប់ចោទ ធ្លាប់ ជាប់ពន្ធនាគារ មួយ ខែ កាលពី ខែសីហា ឆ្នាំ២០២០ ពីបទកេងប្រវ័ញ្ច ពាណិជ្ជករ ម្នាក់ទៀតក្នុងតម្លៃ១០ម៉ឺនដុល្លារ ដោយលក់គម្រោង សាងសង់ផ្លូវក្លែងបន្លំនៅ ខេត្តព្រៃវែង ក្នុងឆ្នាំ២០១៩ ផងដែរ៕ 

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img