26 C
Phnom Penh
Thursday, September 19, 2024

ប្រជាពលរដ្ឋសំណួមពរ លោក នេត សាវឿន និងលោកទៀ សីហា មេត្តាជួយលុបបំបាត់ចាត់វិធានការល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបផង

ខេត្ត​សៀមរាប​៖ ប្រជា​ពលរដ្ឋ​ មានចម្ងល់ថា ខេត្ត​សៀមរាប​បន្ទាប់ពី​បញ្ហា​ជំងឺ​កូវិដ19​បានស្រាកស្រាន លោកទៀ សីហា ជាអ​ភិបាលខេត្ត​បានដឹកនាំកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋ ក្នុង​ខេត្ត​បានរីកចម្រើនល្អគួរអោយកោត សរសើរ មិនតែប៉ុណ្ណោះបនល្បែងស៊ីសងក៏រីកដុះដាលផងដែរ។

បច្ចុប្បន្ន​គេសង្កេតឃើញថា ដំណាក់កាលដើមឆ្នាំ2022 នេះមក ខេត្ត​សៀមរាប កំពុង​តែមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចាប់ផ្តើមលំហូរចូលមកទស្សនាកំសាន្ត ទាំង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រ​និងរមណីយដ្ឋានកែច្នៃ តែអ្វីដែលគួរអោយចាប់អារម្មណ៍ គឺខេត្តសៀមរាប មានល្បែងស៊ីសង ដែល​បើកយ៉ាងចំហរ ចាំទទួល​ភ្ញៀវផងទេសចរណ៍ ដែលចូលចិត្តញៀនល្បែងផងដែរ។
ប្រជាពលរដ្ឋ​ សំណូមពរលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងលោកទៀ សីហា និងលោកតេង ចាន់ណា ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ធ្វើយ៉ាងណាមេត្តាជួយ លុបបំបាត់ល្បែងសុំីសង ដែល​នៅក្នុង​សង្កាត់​ស្រង៉ែ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ ដែល​មាន​ម្ចាស់​សៃវៀនមាន់ជល់ ឈ្មោះ​លោក​ហាន ដែលបានបើក បនល្បែង​ស៊ីសង​បៀអាប៉ោង​ជលមាន់ ដើមផាន់រាប់សិបម៉ឺនដុល្លា ធ្វើឲ្យ​បង្វក់បង្វិលក្រុមអ្នកញៀន ល្បែងស៊ីសង​ ចាញ់លក់ដីលក់ធ្លី ក៏កើតអំពើហឹង្សាដោយសារតែល្បែងនេះ ដែលបានកើតឡើង ក្នុង​អាណត្តិ​លោកស្នងការ​នេះឯង​ទាន​។


មេល្បែងស៊ីសងខ្សែធំ ឈ្មោះ​ ហាន កំពុង​តែអំនួតអួតច្រង៉ាងថា ខេត្ត​សៀមរាប គ្មាននណាអាច បង្រ្កាបបនល្បែងរបស់លោកបានទេ ដោយសារគាត់បានរត់ការ តាំងពីក្រោមដល់លើគ្មានចន្លោះឡើង ហើយក៏មិនខ្វល់និងការចូលរួមអនុវត្គោលនយោបាយភូមិឃុំមានសុវត្តិភាពឡើយ ធ្វើម៉េចឲ្យតែរកចំណូលបានពីល្បែងស៊ីសងនេះ។
​ប្រជា​ពលរដ្ឋ​ រងចាំមើល​ថា​តើ​បនល្បែង​ស៊ីសង នេះលោក ទៀ​សីហា​អភិបាល ខេត្ត​សៀមរាប​ មានវិធានការលុបបំបាត់ចោលដែរឬទេ ក៏ទុកឲ្យបនល្បែងស៊ីសងទាំងនេះ កើតជារោគសញ្ញាអន្តរាយសម្រាប់ខេត្តសៀមរាប និងសូមពរឲ្យលោកអភិបាលខេត្តសៀមរាប មេត្តាជួយរក្សាភាពស្ងប់ស្ងាត់ បញ្ជៀស​បញ្ហា​ចោរលួច ចោរប្លន់​ដែលកើតពីបនល្បែងនេះផង៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img