27 C
Phnom Penh
Thursday, September 19, 2024

អាជ្ញាធរអប្សរាចាប់ផ្តើមការងារជួសជុលអង្គរវត្ត

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលផ្នែកខូចខាតនៃប្រាសាទអង្គរវត្តដោយជំនួសថ្មដែលកាត់ចេញពីភ្នំគូលែន។

ប្រធាន​ផ្នែក​ជួសជុល​ប្រាសាទ​អង្គរវត្ត លោក ឃាន មុនី មាន​ប្រសាសន៍​ថា ថ្ម​ទាំង​នោះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ថ្ម​ដើម​នៃ​ប្រាសាទ​អង្គរវត្ត។ អាជ្ញាធរ​ អាច​ជួសជុល​បាន​តែ ៥ភាគរយនៃ​ផ្នែក​ផុយស្រួយ​នៃ​ប្រាសាទ​ទាំងមូល។ ឥឡូវ​នេះ យើង​នឹង​ជំនួស​ថ្មកំពូល​បាកាន​ចំនួន ១០ នៅ​ខាង​ជើង ដើម្បី​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​អង្គរវត្ត។ ក្នុងនោះ មានកម្មករចំនួន៦៣ នាក់សម្រាប់គម្រោងជួសជុលនេះ។

កម្មករ​ម្នាក់​ឈ្មោះ ពូ ហាន បាន​និយាយ​ថា ការ​ជួសជុល​ប៉ម​បាកាន​នៅ​ភាគ​ខាង​ត្បូង​ បាន​បញ្ចប់​ហើយ ហើយ​ឥឡូវ ​គាត់​កំពុង​ជួយ​ជួសជុល​មួយទៀត​នៅ​ខាង​ជើង។

គាត់​បន្ថែម​ថា ការ​ជួសជុល​នេះ​មិន​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្តនោះ​ទេ។ វា​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​បី​ថ្ងៃ​ដើម្បី​ដាក់​ថ្ម​ថ្មី​នីមួយៗ​ដោយ​ដៃ និងប្រើ​រទេះ​រុញ​ឈើ​ឬ​ដែក ហើយ​យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១២​នាក់​ដឹក​ថ្ម​ថ្មី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបាកានត្រូវការរយៈពេលជាង១០ខែ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img