29 C
Phnom Penh
Friday, November 22, 2024

បើកទទួលការកក់ជាផ្លូវការសម្រាប់ម៉ូដែល The New Range Rover Sport សេរីថ្មី!

កំពូលរថយន្តSUV សេរីថ្មីដែលជាម៉ូដែលជំនាន់ទី3 របស់ត្រកូល Range Rover បានបង្ហាញខ្លួនជាផ្លូវការហើយកាលពីថ្ងៃពុធ ទី11 ខែឧសភា ថ្មីៗនេះនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសដែលការផ្សាយផ្ទាល់ជាផ្លូវការក៏បានបង្ហាញនៅលើបណ្ដាញយូធូបនិងហ្វេសប៊ុកផ្លូវការរបស់ Land Rover ផងដែរ។ 

សម្រាប់អតិថិជនដែលនិយមនិងស្រលាញ់រថយន្តម៉ាក Land Rover ប្រាកដជាបានជ្រាបហើយតើថា Range Rover Sport បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលម្ដងហើយដោយបានបញ្ចប់ការប្រជែងជាបន្តបន្ទាប់៖ ការបើកបរឡើងភ្នំដែលបង្កើតកំណត់ត្រានៅ Pikes Peak និងការបើកបរឡើងកាំជណ្ដើរចំនួន 999កាំ ទៅកាន់ Heaven’s Gate ក្នុងប្រទេសចិនក្នុងឆ្នាំ 2018។

ចំពោះម៉ូដែលថ្មីនេះ The New Range Rover Sport ត្រូវបានផលិតឡើងវិញដោយការរួមបញ្ចូលគ្នានូវ សមត្ថភាពបើកបរនៅលើផ្លូវដែលមិនមានគូប្រៀប បច្ចេកវិទ្យាឌីជីថលថ្មី និងសំណង់តួរថយន្តដ៏ទំនើប។ផ្ទៃខាងក្នុងនិងខាងក្រៅនៃរថយន្តត្រូវបានផលិតចេញពីវត្ថុធាតុដើមល្អបំផុត បំពាក់នូវមុខងារពិសេសៗសម្រាប់ការកំណត់បញ្ជាលើការបើកបរប្រកបដោយភាពទាក់ទាញ។

កាន់តែពិសេសក្រុមហ៊ុន Jaguar Land Rover Cambodia ចាប់ផ្ដើមបើកទទួលការកម្ម៉ង់ហើយសម្រាប់ រថយន្ត The New Range Rover Sport ចាប់ពីថ្ងៃនេះតទៅហើយ។

សូមបញ្ជាក់ផងដែរថាជារថយន្តដែលផលិតឡើងតម្រូវទៅនឹងអាកាសធាតុ ស្ថានភាពផ្លូវនៅប្រទេសកម្ពុជា និងមានការធានាត្រឹមត្រូវពីរោងចក្រចក្រភពអង់គ្លេសផ្ទាល់ នាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia។

រង់ចាំអីទៀត! ធ្វើការកក់រថយន្តក្នុងក្ដីស្រមៃរបស់លោកអ្នកឥលូវនេះ។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក៏អាចអញ្ជើញមកក្រុមហ៊ុន Jaguar Land Rover Cambodia ដែលមានទីតាំងនាអគារតាំងបង្ហាញរថយន្តលេខ 264A មហាវិថីសហព័ន្ធរុស្សី ឬទាក់ទងផ្ទាល់តាម 070 999 111

សូមអញ្ជើញអស់លោកអ្នកទស្សនានូវរូបរាងជាផ្លូវការរបស់កំពូលរថយន្ត The New Range Rover Sport សេរីថ្មីនេះ រួមជាមួួយនឹងសមត្ថភាពក្នុងការបើកបរដ៏អស្ចារ្យនៅលើដងផ្លូវដែលពោរពេញទៅដោយគ្រោះថ្នាក់ (Spillway)។

អានបន្ត

spot_img
spot_img