ក្រុមប្រតិភូ និងអត្តពលិក កម្ពុជា ត្រូវបានផ្ដល់ការហោះហើរទៅចូលរួមស៊ីហ្គេមនៅវៀតណាម តាមរយៈជើងយន្ដហោះពិសេស ដោយឥតគិតថ្លៃ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះ រាល់ការធ្វើដំណើរចេញចូលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើឡើងតាមច្រក VIP។
គួរដឹងដែរថា សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកជាអនុសាសន៍ដ៏ថ្លៃថ្លាបែបនេះកាលពីសប្ដាហ៍មុនក្នុងពិធីជួបជុំជាមួយអត្តពលិកកម្ពុជាមុនចេញដំណើរទៅស៊ីហ្គេម នៅវៀតណាម។ សម្ដេចតេជោ ហ៊ុន សែនចង់លើកតម្កើងមុខមាត់ប្រតិភូ និងអត្តពលិកកម្ពុជាថែមទៀតស័ក្ដិសមនឹងព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់មួយនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅវៀតណាម ប្រព្រឹត្តទៅជាផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា។ ប៉ុន្តែប្រភេទកីឡាមួយចំនួន ដូចជាបាល់ទាត់ចាប់ផ្ដើមមុនពិធីបើកផ្លូវការ។
សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមសរុប៥៥០នាក់ ប្រកួតលើ៣៣ប្រភេទកីឡា៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News