29 C
Phnom Penh
Friday, November 22, 2024

ការប្រកួតប្រជែងដណ្តើមពាន Premier League រវាង Liverpool និង Manchester City

Liverpool និង Manchester City កំពុងប្រកួតប្រជែងគ្នាដើម្បីឈ្នេះពាន ខណៈ ដែល ពួក គេ ទាំង ពីរ បាន យកឈ្នះ គូរប្រកួតកាល ពី ថ្ងៃ សៅរ៍ ដើម្បី បន្ត ដំណើរ ឆ្ពោះ ទៅ កាន់ ពាន Premier League។

ការទទួលជ័យជម្នះរបស់ Liverpool លើក្រុម Newcastle បានធ្វើឱ្យពួកគេឈរលើកំពូលតារាង រហូតដល់ Man City បានយកឈ្នះក្រុម Leeds United ដើម្បីដណ្តើមតំណែងកំពូលវិញ។

គ្រាប់បាល់របស់ Naby Keita គឺគ្រប់គ្រាន់ដើម្បីរកបានបីពិន្ទុសំរាប់ក្រុមរបស់លោក Jurgen Klopp នៅកីឡដ្ឋាន St James’ Park ប៉ុន្តែ City បានយកឈ្នះលើក្រុម Leeds ដោយកីឡាករ Rodri, Nathan Ake, Gabriel Jesus និង Fernandinho ដែលពួកគេស៊ុតចំគោលដៅទាំងអស់។

នៅសល់តែបួនប្រកួតទៀតប៉ុណ្ណោះ សំរាប់ការប្រជែងពាន Premier League ឈានចូលដល់ដំណាក់កាលចុងក្រោយនៃរដូវកាលនេះ។

Liverpool នឹងលេងពីរដងក្នុងសប្តាហ៍ចុងក្រោយនៃ Premier League បន្ទាប់ពីការប្រកួតដែលបានរៀបចំឡើងវិញត្រូវបានប្រកាស។

ហង្សក្រហមនឹងធ្វើដំណើរទៅកាន់ Southampton នៅថ្ងៃទី 17 ខែឧសភា បីថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេជាមួយនឹងក្រុម Chelsea ហើយនឹងបញ្ចប់យុទ្ធនាការលីកជាមួយនឹងក្រុម Wolves នៅកីឡដ្ឋាន Anfield នៅថ្ងៃទី 22 ខែឧសភា។

ចំណែក Man City ត្រូវជួបក្រុម West Ham នៅកីឡាដ្ឋាន London Stadium នៅថ្ងៃទី 15 ខែឧសភា មុននឹងបញ្ចប់ក្នុងទឹកដីខ្លួនឯងជាមួយ Aston Villa នៅថ្ងៃទី 22 ខែឧសភា។

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img