29 C
Phnom Penh
Friday, November 22, 2024

កូនស្រីលោកឧកញ៉ាម្នាក់ជាប់ចោទពីបទអំពើលួច និងប្រើអំណាចលើអាជីវករ ត្រូវបានតុលាការ ខេត្តស្វាយរៀង ចេញដិកាកោះហៅ

ស្វាយរៀង ៖ កូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូ ពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត បាននាំបក្សពួកចំនួន៣នាក់ទៀត ទៅយកសម្ភារៈ និងភេស្ជ:ប្រជាពលរដ្ឋ ត្រូវជាប់ចោទពីបទ ប្រព្រឹតអំពើលួច និងប្រើអំណាចកៀបសង្កត់ ហើយត្រូវបានលោកព្រះរាជអាជ្ញាចេញដិកាកោះហៅឱ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២២។

ទាក់ទិនករណីខាងលើនេះសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះ ស៊ូ ស៊ី ភេទស្រីអាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួកចំនួន០៣នាក់ គឺឈ្មោះ ថន ឈ្មោះរ៉ា និងឈ្មោះប្រុស ទៅលើកយកសម្ភារៈលក់ដូរនិងភេស្ជៈ ដូចជា ធុងទឹកកក ធំចំណុះ១០០លិត្រ ចំនួន២ ធុងដាក់ទឹកកកចំណុះ៦០លិត្រចំនួន១ និងភេស្ជៈក្នុងធុងមួយចំនួនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេសយកទៅស្នាក់ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះកុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេ ហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈ និងភេស្ជៈបែបនេះ។

ឈ្មោះកុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត បានឱ្យដឹងថា គាត់ប្រកបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រកទ្វាព្រំដែនអន្តរជាតិបាវិតយូឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណុតរថយន្តដោយទទួលបានអាជ្ញាបន័រយៈពេល៣០ឆ្នាំ “ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧”។

កុយ សុវណ្ណី បន្តថា កាលពីឆ្នាំ២០១៧ គាត់បន្តប្រកបមុខរបរល ក់ភេស្ជៈ នេះគ្មានអ្នកណាមកឱ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ាលី ប៉ោយូ មកទាមទាបង់ប្រាក់ឱ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ រូបគាត់ពុំបានបង់ប្រាក់ឱ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋ ជិតប៉ុស្ត៍នគបាល ច្រកទ្វាព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ាលី ប៉ោយូទេ។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img