29 C
Phnom Penh
Friday, November 22, 2024

កង្វះឃ្លាំងផ្ទុកត្រជាក់ប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម

ក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទបាឱ្យដឹងថាកង្វះកន្លែងឃ្លាំងស្តុកត្រជាក់សម្រាប់ដឹកជញ្ជូនកសិផលស្រស់និងវិធានការតឹងរ៉ឹងក្នុងប្រទេសក្នុងអំឡុងពេលកូវិត-១៩   បានបង្កឱ្យមានការរារាំងដល់ការនាំចេញកសិផលរបស់កម្ពុជា ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធក្រសួងថាកត្តាដែលជះឥទ្ធិពលដល់ការនាំចេញកសិផលស្រស់ទៅកាន់ទីផ្សារបរទេសគឺដោយសារកង្វះកន្លែងទុកត្រជាក់សម្រាប់ កសិកម្មការរឹតបន្តឹងលើការគ្រប់គ្រងទំនិញដើម្បីការពារការរីករាលដាលនៃមេរោគកូវិត១៩ ចំពោះការរឹតបន្តឹងស្តីពីអនាម័យនិងភូតគាម អនាម័យ ។

ផ្អែកលើកិច្ចពិភាក្សាជាមួយអ្នកនាំចេញកសិផលធំៗមួយចំនួនការធ្លាក់ចុះនៃការនាំចេញគឺដោយសារកត្តាមួយចំនួន រួមទាំងកង្វះកន្លែងទុកដាក់ត្រជាក់សម្រាប់កសិផល ស្រស់ដែលនាំឱ្យតម្លៃដឹកជញ្ជូនកើនឡើងខ្លាំងបើធៀបនឹងរយៈពេលមុនវិបត្តិកូវិត-១៩ ។

ពេលនេះថ្លៃដឹកជញ្ជូនគឺខ្ពស់ជាងបីដង។ សេចក្តីថ្លែងការណ៍ដោយលើកឡើងថាការនាំចូលផលិតផលទាំងនោះជួបការរំខាននៅក្នុងទីផ្សារប្រទេសចិន។   ” ការរឹតបន្តឹងការគ្រប់គ្រងទំនិញដើម្បីការពារការរីករាលដាលនៃជំងឺកូវិត-១៩ ពីបរទេសនៅកំពង់ផែនាំចូលចិន វៀតណាមបង្កឱ្យមានការស្ទះទំនិញ។

ការនាំចេញការនាំចូលទំនិញទៅប្រទេសវៀតណាមបានធ្លាក់ចុះខណៈដែលការនាំចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនមានការយឺតយ៉ាវដោយសារ វិបត្តិ កូវិត-១៩ ។

សេចក្តីថ្លែង ការណ៍ បាន សរសេរ ថា ៖   “ការរឹតបន្តឹងលើលក្ខខណ្ឌអនាម័យនិងអនាម័យដែលបណ្តាលមកពីការរកឃើញកូវិត-១៩លើការវេចខ្ចប់ចេកដោយអាជ្ញាធរ គយចិនក្រុមហ៊ុនមួយចំនួនបានផ្អាកការនាំចេញជាបណ្តោះអាសន្នហើយក្រុមហ៊ុនមួយចំនួនមិនបានប្រមូលផល”។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្ពុជា បាន មានប្រសាសន៍ថាតម្លៃធម្មតានៃការដឹកជញ្ជូនទៅប្រទេសចិនគឺត្រឹមតែ២ ,៥០០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ ឆ្នាំនេះឡើងដល់៨០០០ដុល្លារ ។

លោក បាន និយាយថាតម្លៃ ដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក និង អឺរ៉ុបបានកើនឡើងពីជាង ៤ ,000 ដុល្លារ ទៅជិត២ 0,000ដុល្លារ ហើយគោលដៅមួយចំនួនបាន កើនឡើងជាង២ 0,000ដុល្លារ ។

លោក ថា ៖  “យើង ដំណើរការជាធម្មតាការដឹកជញ្ជូនអាចនឹងថយចុះទៅកាន់ប្រទេសមួយចំនួនប៉ុន្តែកន្លែងខ្លះក៏មានតម្រូវការខ្លាំងដែរវាមានការកើនឡើង ។   សរុប មកមានការកើនឡើងនៃការដឹកជញ្ជូនការនាំចេញ”។

លោកនាយករដ្ឋមន្រ្តី ហ៊ុន   សែន បាន ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡាថាការនាំចេញសម្លៀកបំពាក់ផលិតផលឧស្សាហកម្មមិនមែន កាត់ដេរនិងកសិផលរបស់ព្រះរាជាណាចក្រកម្ពុជាបានកើនឡើង៣៣ភាគរយនៅក្នុងត្រីមាសទី១ ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងខិតខំបង្កើនផលិតកម្មប្រកបដោយគុណភាពខ្ពស់ស្របតាមតម្រូវការរបស់ប្រទេសនាំចូលនិងខិតខំចរចាអំពីតម្រូវការ អនាម័យ   សម្រាប់ការនាំចេញកសិផលទាំងនោះ ទៅកាន់ទីផ្សារបរទេស៕

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img