26 C
Phnom Penh
Friday, September 20, 2024

លទ្ធផល បង្ហោះម៉ូតូតាមផ្លូវអនាធិបតេយ្យ

ភ្នំពេញ៖ដោយអនុវត្តតាមការណែនាំ និង បទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ , នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានអោយដឹងថា ក្មេងទំនើងចំនួន៣នាក់ ៖​ ឈ្មោះ វន វីរៈ ឈ្មោះ សួន ណារ៉េត និង ឈ្មោះ គន្ធា ចាន់ថេណា ។ វត្ថុតាងចាប់យក រួមាន ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ។

ក្រោយពីសមត្ថកិច្ចបានធ្វើ​ការណែនាំអប់រំ និង ធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត រួចមក គឺ សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងទាំង៣នាក់ទៅផ្ទះវិញ និង ប្រគល់ម៉ូតូឲ្យវិញ ផងដែរ ៕

ដោយPuthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img