29 C
Phnom Penh
Friday, November 22, 2024

ចិត្តលោភលន់

កាលពីព្រេងនាយមួយ វាមាននាយពាណិជម្នាក់ បានតថ្លៃទិញសត្វអូដ្ឋមួយក្បាល។ ក្រោយមកគាត់ក៏បានទិញសត្វអូដ្ឋនោះ បានក្នុងតម្លៃមួយដែលគាត់ពេញចិត្តណាស់។

នៅពេលមកដល់ផ្ទះ គាត់បានហៅអ្នកបម្រើឱ្យមកជួយស្រាយកែបអូដ្ឋចេញ ហើយនៅពេលស្រាយរួច គាត់បានឃើញកញ្ចប់មួយ ដែលលាក់ទុកនៅក្រោមកែបអូដ្ឋ ។ គាត់ក៏បានលាកញ្ចប់នោះ ហើយគាត់បានឃើញសុទ្ធតែត្បូងមានតម្លៃជាច្រើនគ្រាប់។ អ្នកបម្រើឃើញដូចនោះ ក៏បានស្រែកថា៖ “ តែប៉ុណ្ណេះ លោកម្ចាស់ប្រាកដជាក្លាយទៅជាសេដ្ឋីហើយ ព្រោះវាមិនមាននរណាដឹងនោះទេ!” តែនាយពាណិជឆ្លើយថា៖ “ ទេ! យើងត្រូវយកត្បូងទាំងនេះ ទៅប្រគល់ឱ្យម្ចាស់អូដ្ឋវិញ ដ្បិតយើងទិញតែអូដ្ឋទេ យើងមិនមែនទិញទាំងត្បូងឯណា!” នាយពាណិជបានយកកញ្ចប់ទៅប្រគល់ឱ្យម្ចាស់អូដ្ឋវិញ ហើយម្ចាស់អូដ្ឋស្រែកថា៖ “ ឱព្រះអើយ ខ្ញុំភ្លេចឱ្យឈឹងថា ខ្ញុំបានលាក់កញ្ចប់ត្បូងនៅក្រោមកែបអូដ្ឋ! ដោយសារលោកមានចិត្តសុចរិតទៀងត្រង់ ខ្ញុំសូមចែកត្បូងឱ្យទៅលោកខ្លះ!”

នាយពាណិជបានបដិសេធមិនព្រមទទួលត្បូងឡើយ តែម្ចាស់អូដ្ឋនៅតែទទូចម្ដងហើយម្ដងទៀត ឱ្យនាយពាណិជយល់ព្រមទទួលត្បូងជាសគុណ។ នៅទីបំផុត នាយពាណិជបានពោលថា៖“ មុននឹងសម្រេចចិត្តយកត្បូងមកប្រគល់ជូនលោកវិញ ខ្ញុំបានដកយកត្បូងចំនួនពីរគ្រាប់ទុកមុនទៅហើយ!” ឮដូចនោះ ម្ចាស់អូដ្ឋស្រងាកចិត្តយ៉ាងខ្លាំង ដ្បិតតែគាត់បានជឿទុកចិត្តនាយពាណិជ ហើយគាត់ក៏រាប់ចំនួនត្បូងមើល ហើយគាត់និយាយថា៖“ លោកបាននិយាយថា លោកបានដកយកត្បូងចំនួនពីរគ្រាប់ទុក តែចំនួនត្បូងរបស់ខ្ញុំនៅគ្រប់ចំនួនដដែលហ្នឹង! នាយពាណិជសើច ហើយឆ្លើយថា៖“ ត្បូងចំនួនពីរគ្រាប់ដែលខ្ញុំដកទុកនោះគឺ សុចរិតភាព និងតម្លៃខ្លួនរបស់ខ្ញុំ ណាលោក!”

ប្រែសម្រួលពីអត្ថបទបរទេស Business fight Poverty ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img