កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ត្រូវខូចខាត ក្នុងនោះមាន ១ខ្នងផ្ទះត្រូវខូចខាតទទាំងស្រុង ដោយសារតែរូបផលប៉ះពាល់ដោយសារតែខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ហេង និត មេភូមិរំដេង បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨:៣០នាទីយប់ នៅថ្ងៃកើតហេតុខាងលើ នៅភូមិរបស់លោក មានភ្លៀង ផ្គរ រន្ទះ លាយឡំទៅដោយខ្យល់យ៉ាងខ្លាំង ក៏បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋទទួលរងខូចខាតមួយចំនួនផងដែរ។
លោកមេភូមិបានបញ្ជាក់ថាក្នុងនោះមានចំនួន១៥ខ្នងផ្ទះ របើកដំបូល រលំសសរ របើកជញ្ជាំង និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។
ដោយឡែកផ្ទះ១ខ្នង ដែលមានម្ចាស់ឈ្មោះ រស់ ភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានប្រពន្ធឈ្មោះ មួន ធារ៉ា អាយុ២៥ឆ្នាំ ដែលមានទីលំនៅ ភូមិ ឃុំខាងលើ គឺខូចខាតទាំងស្រុង ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំផងដែរ។
ជាមួយគ្នានេះលោកមេភូមិ ហេង និត សូមអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាបាតុភូតធម្មជាតិដែលកើតមានឡើងដោយយថាហេតុដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។
គួរបញ្ជាក់ថាក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យប្រជាពលរដ្ឋរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News