28 C
Phnom Penh
Wednesday, December 4, 2024

រដ្ឋាភិបាលចិន ផ្ដល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង ១តោន ដល់គណៈ កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់១១២៥ គីឡូ ក្រាម ដល់គណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅ ក្រសួងសុខាភិបាលក្រោមអធិបតីភាព លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីឯកឧត្តមប្រគល់ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺ កូវីដ-១៩ ជាពិសេសក្នុងពេលដែលមានមេរោគបន្លែងថ្មីអូមីក្រុងនេះ។

ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានរំលឹកថាទោះជាមានការរាតត្បាតជំងឺ កូវីដ-១៩ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល មានក្រសួងសុខាភិបាលជាសេនាធិការ កម្ពុជាបានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ព្រមទាំង ការចាក់វ៉ាក់សាំងការពារជំងឺនេះបានចំនួន៨៩,៦៦ភាគរយ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា ជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នៅកម្ពុជាក៏មាន ការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំងបរិក្ខាពេទ្យទំនើបៗផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ឱសថព្យាបាលជំងឺកូវី-១៩ ជាង១តោន ដល់គណៈ កម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន ដែលលោកឧបនាយករដ្ឋមន្តី ហោ ណាំហុង បានប្រគល់ដល់ លោក ម៉ម ប៊ុនហេង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានលើកការសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ពេទ្យទាំងអស់ ដែលបានចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ បានជោគជ័យពេញលេញ។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ទាំងរដ្ឋាភិបាល និងប្រជាជនចិន មានការគាំទ្រនិងចូលរួមទប់ស្កាត់កូវីដ-១៩ ព្រមទាំងផ្តល់វ៉ាក់សាំងតាមលទ្ធភាពដែលអាចធ្វើទៅបានជូនដល់កម្ពុជា។ តាំងពីមានការផ្ទុះកូវីដ-១៩ ដំបូងនៅកម្ពុជា លោកបានបញ្ជាក់រួច ហើយថា ប្រសិនបើកម្ពុជានៅតែមានកូវីដ-១៩ នោះជំនួយពីប្រទេសចិនមិនអាចបញ្ឍប់បានឡើយ។ លោកឯកអគ្គរដ្ឋទូតបន្តថា កន្លងមកលោកធ្លាប់បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែនដែរ ថាការចាក់វ៉ាក់សាំងជម្រុញប្រទេសចិនមានការគាំទ្រ ពេញទំហឹង នឹងជំនួយឥតសំណងតាមតម្រូវការប្រទេសកម្ពុជា ក៏ដូចជាកំពុងតែជម្រុញការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិន ក៏បានបញ្ជាក់ថា ប្រទេសចិន បានបញ្ជូនក្រុមគ្រូពេទ្យបុរាណចិន មកព្យាបាលជំងឺកូវីដ-១៩ ទោះបីប្រទេសកម្ពុជាមានភាពធូរស្រាលនៃជំងឺកូវីដ១៩នេះក្តី ហើយក្រុមគ្រូពេទ្យបុរាណចិននេះបានជ្រើសរើសយកប្រទេសកម្ពុជាមុនគេដំបូងគេក្នុងការព្យាបាលសម្រាប់ការងាររបស់ខ្លួននៅបរទេស ព្រោះកម្ពុជាជាមិត្តដែកថែប៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img