27 C
Phnom Penh
Sunday, September 8, 2024

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន៤នាក់ និងរឹបអូសគ្រឿងញៀនបានជិត ៤គីឡូក្រាម នៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនជនជាតិខ្មែរចំនួន0៤នាក់ និងរឹបអូសគ្រឿងញៀនបានជិត៤គីឡូក្រាម នៅរាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលទទួលបានៅថ្ងៃទី0៦ ខែសីហា ឆ្នាំ២០២១។

ករណីបង្ក្រាបគ្រឿងញៀនដ៏ច្រើននេះ សមត្ថកិច្ចបង្ក្រាបបានកាលពីពីថ្ងៃទី0៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយ លោកឧត្តមសេនីយទោ ស៊ី ផល្លា លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក សេង ឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ៤នាក់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ, ២. ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ឆ្នាំ ជនជាតិខ្មែរ, ៣. ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ, និង ៤. ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងដែលចាប់យកបានមាន សារធាតុមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣គីឡូ និង ៤៤៧.៧៩ក្រាម។ ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img