ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ គម្រោង USAID ព្រៃឡង់បៃតងបានបង្ហាញថា ប្រទេសកម្ពុជា គឺជាជម្រកពងកូនរបស់សត្វ ទុងប្រផេះ ចុងក្រោយបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនសត្វនេះកំពុងថយចុះនៅលើពិភលោក ដោយសារ ការបាត់បង់ទីជម្រកនិងការប្រមាញ់។
សត្វទុងប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Spot-billed Pelican (Pelicanus philippensis) មានប្រវែង១២៧ ទៅ១៤០ស.ម និងមានការផ្លាស់ប្តូរភិនភាគមួយចំនួនទៅតាមរដូវកាល។ រដូវកាលបន្តពូជរបស់វាមានចន្លោះពីខែសីហា ដល់ឧសភា។ វាមានខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ ហើយនៅលើចំពុះនិងថង់មានអុជៗខ្មៅពាសពេញ ចំណែកនៅរដូវមិនបន្តពូជ ពុំមានអុជៗខ្មៅនៅលើចំពុះនិងថង់នោះទេ។
បច្ចុប្បន្នគម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងអ្នកភាគីពាក់ព័ន្ធដើម្បីការពារសត្វ ដែលរងគ្រោះជិតផុតពូជដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews