27 C
Phnom Penh
Friday, December 27, 2024

ចាប់ខ្លួនក្រុមក្មេងទំនេីង៩នាក់ យកទៅអប់រំ បន្ទាប់ពីបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ នៅតំបន់ទេសចរណ៍ឆ្នេរកែប

ស្តាប់អត្ថបទជាសំឡេង

កែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងនគរបាលខេត្តកែប បានឃាត់ក្រុមក្មេងទំនើង១ក្រុម មានគ្នាចំនួន ៩នាក់  មកពីភូមិជាវក្តីខាងលិច ឃុំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

ក្រុមក្មេងទំនើងខាងលើ បានបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរកែប ក្រុង/ខេត្តកែប និងបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយបើកម៉ូតូលឿនៗ ខណៈចរាចរណ៍តាមដងផ្លូវកំពុងមានសភាពចង្អៀត ដោយម៉ូតូក្រុមនេះកែច្នៃស៊ីម៉ាំងបណ្តាលឱ្យបំពងសំឡេងលាន់ឮខ្លាំងៗ។ 

សមត្ថកិច្ច បានចាត់ទុកសកម្មភាពរបស់ក្រុមក្មេងទំនើងនេះ ថាជាសកម្មភាពដែលសង្គមស្អប់ខ្ពើម។ ផ្ទុយទៅវិញក្នុងនាមជាទំពាំងស្នងឫស្សី ត្រូវធ្វើនូវអ្វីដែលមានប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ជៀសវាងប្រព្រឹត្តនូវអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img