26 C
Phnom Penh
Tuesday, September 17, 2024

១១ខែក្រោយការបង្កើតរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២៣៧ជាមួយទុនវិនិយោគ ៦០០០លានដុល្លារ

ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា ប្រសូត ចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន២៣៧គម្រោង ជាមួយទុនវិនិយោគប្រមាណជាង ៦០០០លានដុល្លារអាមេរិក ក្នុងនោះវិនិយោគិនចិនបានរួមចំណែកច្រើនជាងគេ ។ បើតាម ឯកឧត្តម ស៊ុន ចាន់ ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅថ្មីៗនេះថា កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបោះទុនវិនិយោគជាបន្តបន្ទាប់។ រយៈពេល១១ខែក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាទទួលបានទុនវិនិយោគជាង ៦០០០លានដុល្លារ បើធៀបនឹង១១ខែមុននេះ មានការកើនឡើងរហូតដល់២២០ភាគរយ ។ ឯកឧត្តមបន្តថា រាជ រដ្ឋាភិបាលក៏បានខិតខំទាក់ទាញវិនិយោគិនពីបរទេសឱ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីទាក់ទាញវិនិយោគិនបរទេស ដូចជា សាងសង់ស្ពានឆ្លងទន្លេ ទាំងនៅភ្នំពេញនិងបណ្តាខេត្ត សាងសង់ព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានកាលពីពេលថ្មីៗនេះជាដើម ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗបានបង្ហាញថា ក្នុងរយៈពេល៧ខែនៃឆ្នាំ ២០២៤នេះកម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិក ពីគម្រោងចំនួន២៣៤គម្រោងទាំងក្រុមហ៊ុនវិនិយោគថ្មី និងក្រុមហ៊ុនពង្រីកផលិតកម្មវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ របាយការណ៍ដដែលបង្ហាញថា គម្រោងភាគច្រើនដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តកន្លងមកនេះគឺគម្រោងក្នុងវិស័យឧស្សាហកម្មរោងចក្រ និងមានទីតាំងនៅតាមបណ្តាខេត្តនៅជាប់រាជធានីភ្នំពេញ និងតាមព្រំដែនកម្ពុជា ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img