ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តគ័រងស៊ីបានបង្ហាញពីបំណងទិញគ្រាប់ស្វាយចន្ទក្រៀមពីកម្ពុជាចំនួន២០ ម៉ឺនតោនសម្រាប់ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមប្រភព AMS Economy។ លោក អួន ស៊ីឡុត ប្រធាន សមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ AMS Economy កាលព រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុនចិនចង់ទិញស្វាយចន្ទីស្ងួតពីកម្ពុជាសម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តគ័រងស៊ី ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារសមាគមបានត្រៀមចរចាមួយជំហានទៀតដើម្បីឈានទៅសម្រេចនីតិវិធីលើការដឹកជញ្ជូន និងចុះកុងត្រា។លោកប្រធានសមាគមបានបន្ថែមថា ចំពោះនឹងធ្វើឡើងទៅតាមទីផ្សារ ខណៈបច្ចុប្បន្នចន្ទីមានតម្លៃប្រមាណជាង១៦០០ ដុល្លារក្នុងមួយតោន ។លោកថា ភាគីក្រុមហ៊ុនបានដឹងពីគុណភាពចន្ទីកម្ពុជារួចហើយ។ ដោយឡែក កាលពីខែមេសាកន្លងទៅនេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា រយៈពេលបីខែដើមឆ្នាំនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៤៧៤ ០០០តោន ។ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមចំនួន៤២៤ ០០០ តោន គិតជាទឹកប្រាក់ ៥៤៣ លានដុល្លារ ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New