នៅពេលដែលអ្នកនៅលីវ អ្នកបានគិតថា ប្រសិនបេីអ្នកបានរៀបការ អ្នកប្រាកដជាមានសុភមង្គលហេីយ
ក្រោយពេលរៀបការរួច អ្នកបានគិតថា ប្រសិនបេីអ្នកមានកូន ហេីយកូនរបស់អ្នកធំនោះ អ្នកពិតជាមានសុភមង្គលហេីយ ប៉ុន្តែនៅពេលដែលកូននៅក្នុងវ័យជំទង់ អ្នកបែរជាពិបាកចិត្ត ក្នុងការអប់រំកូនទៅវិញទេ

អ្នកបានគិតទៀតថា ប្រសិនបេីអ្នកមានរថយន្តជំនំមួយគ្រឿងជិះទៅធ្វេីការ ប្រហែលជាអ្នករីករាយចិត្តហេីយ តែក្រោយមក អ្នកបែរជាចង់បានរថយន្តទំនេីបទៅវិញសោះ
តាមពិត សុភមង្គលមិនមែនជាគោលដៅរបស់ជីវិតមនុស្សឡេីយ ព្រោះជីវិតពោរពេញទៅដោយទុក្ខព្រួយ និងឧបសគ្គច្រេីនរាប់មិនអស់…

សុភមង្គលគឺស្ថិតនៅជាប់នឹងខ្លួនយេីងជារៀងរាល់ថ្ងៃ ហេីយយេីងអាចក្រេបរស់ជាតិរបស់វាបានជារៀងរាល់ថ្ងៃ ប្រសិនបេីយេីងមានចិត្តចង់នោះ…
វាមិនមានការកំណត់ថា តេីយេីងត្រូវមានសល់ប្រាក់ចំនួនប៉ុន្មាន មានផ្ទះធំស្ដុកស្ដម្ភប៉ុនណា មានមុខមាត់ និងកិត្តិយសខ្ពង់ខ្ពស់កម្រិតណា ទេីបធ្វេីឲ្យយេីងទទួលបានសុភមង្គលនោះឡេីយ…

សូមកុំរង់ចាំដល់អ្នកមានប្រាក់ច្រេីនរាប់មិនអស់ …រង់ចាំដល់ពេលដែលអ្នករៀបការរួច …រង់ចាំដល់ពេលដែលអ្នកបង់រម្លស់ផ្ទះដាច់ …រង់ចាំរហូតដល់អ្នកទិញរថយន្តថ្មីបាន …រង់ចាំ ដល់ពេលដែលបុត្រធីតារបស់អ្នករៀបការអស់ហេីយបែកផ្ទះ និងរង់ ចាំ រហូតដល់អ្នកចូលនិវត្តន៍ ហេីយ ទេីបអ្នកគិតថា អ្នកនឹងស្វែងរកសុភមង្គលនោះ…

សុភមង្គលគឺស្ថិតនៅតាមមាគ៌ាជីវិតរបស់អ្នក ដែលកំពុងតែដេីរកាត់វា ហេីយវាមិនមែនជាគោលដៅ មួយ ដែលអ្នកត្រូវតែធ្វេីដំណេីរទៅរកវាឡេីយ ប្រសិនបេីអ្នកមិនជឿទេ សូមមេត្តាសាកសួរលោក ប៊ីល ហ្គេតទៅ ពេល នោះអ្នកនឹងយល់ហេីយ ថាតេីសុភមង្គលគឺជាអ្វីនោះ?




ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News