29 C
Phnom Penh
Thursday, September 19, 2024

ឯកឧត្តម ប៉ែន បូណា៖ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថានយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមូលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណនិងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តមប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូន ដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img