31 C
Phnom Penh
Wednesday, January 15, 2025

ឯកឧត្តម ថោ ជេដ្ឋា៖ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា អភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកសាងប្រព័ន្ធធារាសាស្ត្រ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមនិងមន្ត្រីជំនាញអញ្ជើញចុះសួរសុខទុក្ខនឹងពិនិត្យ មើលវឌ្ឍនភាព សំណង់ស្ទាក់ទឹកនិងការស្តារប្រឡាយមេស្ថិតក្នុងឃុំរលាំងចកស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ ឯក ឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា÷រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងធនធានទឹកនិងឧតុនិយម ជាដើម រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ឱ្យពង្រីកមុខរបរ ធ្វើស្រែ ចិញ្ចឹមសត្វនឹងដាំដុះបន្លែបង្ការ ផលដំណាំរួមផ្សំផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ពិសេសឈានដល់នាំចេញទៅទីផ្សារក្រៅស្រុក ដើម្បីរកបានប្រាក់ចំណូលបន្ថែមសម្រាប់ ក្រុមគ្រួសារមានជីវភាពល្អប្រសើរឡើង។រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ បានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាលដល់កសិករមូលដ្ឋាន ហើយជារឿយៗបានផ្តល់អ្នកជំនាញមកបណ្តុះបណ្តាលដល់មូលដ្ឋានផងដែរ គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករយើង បានផលច្រើនតែចំណាយតិចនិងមានសុវត្ថិភាព ដល់អ្នកហូបចុកក៏ដូចជាអ្នកដាំផ្ទាល់និយាយរួមគឺកសិករធ្វើការដាំដុះត្រូវធានាថា មិនប្រើប្រាស់ជីគីមី ។ ដូចនេះការយកចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម ទាំងការកសាងប្រព័ន្ធធារាសាស្ត្រ បានស្តែងចេញឱ្យឃើញពីការគិតគូរ យ៉ាងម៉ត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងលើកស្ទួយជីវភាពរស់នៅនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img