28 C
Phnom Penh
Tuesday, September 17, 2024

ឯកឧត្តមសាយ សំអាល់ ៖ ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺកុំឱ្យប្រជាពលរដ្ឋមានគំលាតក្នុងការរស់នៅ ដើម្បីរក្សាស្ថិរភាពសង្គម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ចំណុចយុទ្ធសាស្ត្រក្នុងការកសាងទីក្រុង គឺរក្សាស្ថិរភាពក្នុងទីក្រុងឱ្យបានល្អនោះត្រូវធ្វើយ៉ាងណាកុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅរវាងអ្នកមាន និងអ្នកមានជីវភាពមធ្យម ឬអ្នកក្រីក្រ និងរក្សាស្ថិរភាពនិងកុំឱ្យមានការបែកបាក់ក្នុងសង្គម។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសិក្ខាសាលាស្តីពីបទពិសោធន៍នៃការរៀបចំទីក្រុងនិងលំនៅឋាននៅកម្ពុជា និងហុងកុង នារសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាការរៀបចំផ្ទះសម្បែងគឺអាស្រ័យលើគំនិតច្នៃប្រឌិតរបស់យើងផ្ទាល់ហើយការដឹកស្រង់បទពិសោធន៍ពីហុងកុង ក្នុងការរៀបចំទីក្រុងនិងលំនៅឋាននាពេលនេះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវមួយដើម្បីយើងអាចយកបទពិសោធន៍ទាំងនោះមកច្នៃប្រឌិតបន្ថែមទៀតសំដៅឱ្យការរៀបចំទីក្រុង់និងលំនៅឋានក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង និងក្លាយជាទីដែលគួរឱ្យចង់រស់នៅ ប្រកបដោយអនាម័យនិងបរិស្ថានស្អាត។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img