28 C
Phnom Penh
Thursday, November 21, 2024

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ សម្ដែង​នូវ​ការអរគុណ​ ចំពោះ​មន្ដ្រី​ គ្រួសារ​បរិស្ថាន​ ក្រុមហ៊ុន​ឯកជន​ និង​អង្គការ​ដៃគូ​ប្រមូល​សំរាម​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ អុំទូក​ បណ្ដែតប្រទីប​ និង​សំពះព្រះខែ​ អកអំបុក​

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ នៅព្រឹក​ថ្ងៃ​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​នេះ​ បាន​សម្ដែង​នូវ​សេចក្តី​រំភើប​ និង​ថ្លែង​អំណរគុណ​ ចំពោះ​មន្រ្តី​គ្រួសារ​បរិស្ថាន​ ក្រុម​ហ៊ុន​ អង្គការ​ និង​ក្រុម​យុវជនស្ម័គ្រចិត្ដ​ជួយ​បរិស្ថាន​ ក្នុង​អំឡុង​ព្រះរាជ​ពិធី​បុណ្យ​ អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះខែ​ អកអំបុក​ រយៈ​ពេល​ ០៣​ ថ្ងៃ​ កន្លង​មកនេះ​ ដោយ​មាន​សំណេរដេីម​តាម​ប្រព័ន្ធ​ តេឡេក្រាម​ ដូច្នេះ​ថា៖

ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី​ ទាំងអស់​ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថានដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ មិនត្រឹមតែប៉ុណ្ណោះ អស់លោក លោកស្រី ក៏បានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរថែមទៀតផង។  ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នាយ៉ាងរឹងមាំរវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ និងសូមជូនពរ​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារបរិស្ថានទាំងអស់ សូមទទួលបាននូវបញ្ចពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img