28 C
Phnom Penh
Tuesday, September 17, 2024

ឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកការវាយតម្លៃរបស់ UN លើកម្ពុជាពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្តង់ដារពីរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុកការរបាយការណ៍វាយតម្លៃ និងការដាក់ចំណាត់ថ្នាក់កម្ពុជា ជាប់លេខ៣ ពាក់ព័ន្ធអំពើជួញដូរមនុស្សប្រៀបដូចការអនុវត្តស្តង់ដារពីរ ហើយមើលមិនឃើញពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកន្លងមកលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ(២០២៤-២០២៨)» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ឯក ឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា ដោយទទួលស្គាល់នូវអ្វីដែលជាការខ្វះខាតកម្ពុជាបំពេញមិនទាន់បាន ប៉ុន្តែប្រទេសជឿនលឿនខ្លះក៏កើតមានបញ្ហាអំពើជួញដូរមនុស្សនេះដែរ ហើយពេលខ្លះខ្លាំងជាកម្ពុជាថែមទៀតផង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img