ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ ៖សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួន (អប់រំ និងពិន័យ) ២,៥១៤នាក់ (បញ្ជូនទៅតុលាការ) ២នាក់ (ចិន ១នាក់) ឃាត់យានយន្ត ៨៤៧គ្រឿង និងពិន័យជាប្រាក់ ១៦,៥០០,០០០រៀល។
បើយោងតាមសេចក្តីជូនដំណឹង របស់គណ:កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បញ្ជាក់ថា កាអនុវត្តវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែសីហាម្សិលមិញនេះ អនុវត្តវិធានការច្បាប់មានចំនួន៩០១ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥១៤នាក់ (បញ្ជូនទៅតុលាការ) ២នាក់ (ចិន ១នាក់) ឃាត់យានយន្ត ចំនួន៨៤៧គ្រឿង ពិន័យជាប្រាក់ ចំនួន១៦,៥០០,០០០រៀល។
សូប ជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចអនុវត្តបម្រាមគោចរ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង១០យប់ដល់ ៣ភ្លឺ មិនអនុញ្ញាតឱ្យមានការ ធ្វើដំណើរក្នុងរាជធានីភ្នំពេញនោះ ទេ។ ការធ្វើបែបនេះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី ដ-១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេស កម្ពុជា ទាំងមូល ។
ជាងនេះការដាក់ បម្រាមនេះស្របពេល ដែលជំងឺ កូវីដ-១៩ បំប្លែងថ្មី បានកំពុងវាយលុក ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបាននាំ ចូលពីក្រៅប្រទេស ភាគច្រើនឆ្លងតាមប្រជាពលរកខ្មែរមកពីប្រទេសថៃ ។
គួរបញ្ជាក់ថាអ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានា ដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ ១៩ទៅអ្នកដទៃ។បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News