27 C
Phnom Penh
Friday, October 18, 2024

អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ ភ័យព្រលឹងចុងសក់ ដោយសារតែរថយន្ត១គ្រឿង ដឹកទំនិញសំពីងសំពោងលើសទម្ងន់ ដាច់របូតកង់ក្រោយរត់ពេញផ្លូវ

ខេត្តស្វាយរៀង ៖ អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ ភ័យព្រលឹងចុងសក់ ដោយសារតែរថយន្តធូរីស១គ្រឿងដឹកទំនិញសំពីងសំពោងលើសទម្ងន់ ដាច់របូតកង់ក្រោយរត់ពេញផ្លូវបង្កឲ្យអ្នកជិះម៉ូតូតាមដងផ្លូវបើកគេចទាំងព្រលឹងចុងសក់។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១២តុលា២០២៤នៅកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចភូមិ លៀបឃុំកណ្តៀងរាយស្រុកស្វាយទាប។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដាច់កង់ម៉ាក្សធូរីស ពណ៌លឿងស្លាទុំ ពាក់ស្លាកលេខ ស្វាយរៀង2A-2829 ជារថយន្តទេសចរណ៍ដឹកអ្នកដំណើរ ក៏ប៉ុន្តែម្ចាសើរថយន្តកែឆ្នៃសាក់ស៊ី ដឹកទំនិញ សំពីងសំពោងលើសទម្ងន់ បង្កឲ្យដាច់កង់ខាងក្រោយរត់ពេញថ្នល់ សំណាងហើយដែលអ្នកធ្វើដំណើរតាមដងផ្លូវមើលឃើញទាន់ក៏នាំគ្នាបើកម៉ូតូជៀសទាំងព្រលឹងចុងសក់។


ប្រភពបន្តថា រថយន្តធូរីស១គ្រឿងនេះដឹកផ្លែក្រូចឆ្មា ជាង៧តោន ឯណ្ណោះ ដោយដាក់ក្នុងរថយន្តពេញហើយតរានមកក្រោយដាក់កញ្ចប់កេះក្រូចពេញដល់ដំបូល រួចដាក់លើដំបូលទៀត ម្យាងរថយន្តចាស់កែឆ្នៃខុសបច្ចេកទេស ទើបទ្រទម្ងន់មិនបានដាច់កង់ក្រោយរបូតរត់ពេញផ្លូវតែម្តង សំណាងណាស់មិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img