ជនឆបោកថៃរាប់សិបនាក់ត្រូវបានចាប់ខ្លួន ហើយមជ្ឈមណ្ឌលហៅទូរស័ព្ទខុសច្បាប់ត្រូវបានបិទបន្ទាប់ពីប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងថៃអស់រយៈពេលជាច្រើនខែបានបិទសកម្មភាពក្លែងបន្លំរបស់ពួកគេ។
យោងតាមរបាយការណ៍ផ្សេងៗគ្នា អ្នកឆបោកជនជាតិថៃពី ១៥ ទៅ ៨៩ នាក់បានចូលរួមក្នុងសកម្មភាពខុសច្បាប់មួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីជំរិតទារប្រាក់ដោយវិធីក្លែងបន្លំគ្រប់យ៉ាង រួមមាន ការទាក់ទងស្រលាញ់គ្នា ក្លែងបន្លំតាម DHL និងបន្លំជាមន្ត្រីប៉ូលីស។
នគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត (Police Cyber Taskforce (PCT) បានរាយការណ៍ថា ឧក្រិដ្ឋជនជាតិថៃ នឹងត្រូវបានធ្វើបត្យាប័នទៅប្រទេសថៃ បន្ទាប់ពីពួកគេត្រូវបានកាត់ទោសពីបទល្មើសអន្តោប្រវេសន៍។
ប្រតិបត្តិការអនុវត្តច្បាប់បានចាប់ផ្តើមតាមដានសកម្មភាពខុសច្បាប់កាលពីប៉ុន្មានខែមុនក្នុងរាជធានីភ្នំពេញ ព្រះសីហនុ និងប៉ោយប៉ែត ហើយបានឈានទៅចាប់ខ្លួននៅចុងខែមិថុនា និងដើមខែកក្កដា។
នគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត បានរាយការណ៍ថាពួកគេត្រូវបានភ្ជាប់ទៅបណ្តាញមជ្ឈមណ្ឌលហៅទូរស័ព្ទចំនួន៤ ដែលរួមមាន phony forex និងក្រុមជួញដូររូបិយប័ណ្ណឌីជីថល កន្លែងកាស៊ីណូអនឡាញខុសច្បាប់ មជ្ឈមណ្ឌលហៅទូរស័ព្ទបោកប្រាស់ដែលក្លែងខ្លួនជាស្ថានីយ៍ប៉ូលីសថៃ និងមជ្ឈមណ្ឌលហៅទូរស័ព្ទបោកប្រាស់ដែលកំពុងផ្តល់ប្រាក់កម្ចីក្លែងក្លាយនៅខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន២១ នាក់ ដែលបានប្រើប្រាស់ Tinder ដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ត្រូវបាននគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត ចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា នៅសណ្ឋាគារ ឈិងឆឹង (Ching Cheng Hotel) កម្ពស់១២ ជាន់ ក្នុងក្រុងឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ។
កាលពីថ្ងៃទី០៦ ខែកក្កដា ជនសង្ស័យម្នាក់ទៀតឈ្មោះ Jirayu Poemchuen ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានក្លែងជាស្នងការនគរបាល Laem Chabang ក្នុងស្រុក Si Racha នៃខេត្ត Chon Buri ។ Jirayu បានបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ទេរប្រាក់ទៅគាត់។
នគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត បានចាប់ខ្លួនជនសង្ស័យចំនួន១៨ នាក់ ដែលជាផ្នែកមួយនៃការឆបោកនេះនៅ Pratu Daeng ក្នុងក្រុងព្រះសីហនុ។ នៅថ្ងៃដដែល ជនសង្ស័យ១០នាក់ត្រូវបានចាប់ខ្លួននៅទីតាំងមួយទៀតក្នុងខេត្តព្រះសីហនុ។
កាលពីថ្ងៃទី០៧ ខែកក្កដា ក្រុមការងារ នគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត បានចាប់ខ្លួន២៥ នាក់ទៀតនៃក្រុមឆបោកតាម មជ្ឈមណ្ឌលហៅទូរស័ព្ទ ដែលក្លែងបន្លំជាផ្នែកមួយរបស់ក្រុមហ៊ុន DHL Express Delivery ដែលប្រតិបត្តិការនៅក្នុងក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជា នៅជិត Aranyaprathet ប្រទេសថៃ។
អ្នកបោកប្រាស់ជាច្រើនដែលធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទទាំងនេះគឺជាជនជាតិមកពីតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានគេបោកឱ្យធ្វើការឱ្យក្រុមជនល្មើស ដែលត្រូវបានចោទប្រកាន់ថាទទួលបានមូលនិធិដោយក្រុមឧក្រិដ្ឋកម្មឆ្លងដែនដែលគ្រប់គ្រងដោយជនជាតិចិន។
នគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត បានរាយការណ៍ថា ជនជាតិថៃជាង៨០០ នាក់ ត្រូវបានចាប់ខ្លួន ឬជួយសង្គ្រោះពីក្រុមជនល្មើសទាំងនេះក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ហើយយ៉ាងហោចណាស់ មនុស្ស ១០០០នាក់ទៀតកំពុងធ្វើការឱ្យពួកគេ។
ឧត្តមសេនីយ៍ឯក Damrongsak Kittiprapas អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងជាប្រធាននគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត បានប្រាប់អ្នកយកព័ត៌មានថា៖ “នៅពេលដំណើរការក្តីក្តាំនៅកម្ពុជាចប់ហើយ អាជ្ញាធរកម្ពុជានឹងបញ្ជូនពួកគេទៅប្រទេសថៃ ហើយខ្ញុំរួមនឹងមន្ត្រីពីនគរបាលប្រឆាំងបទល្មើសតាមអ៊ីនធឺណែត នឹងមកយកពួកគេនៅខេត្តស្រះកែវ។”
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News