28 C
Phnom Penh
Tuesday, September 17, 2024

អ៊ុយក្រែន វាយកម្ទេចស្ពានមួយផ្សេងទៀត ក្នុងតំបន់Kursk របស់រុស្សី

មេ បញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានកម្ទេចស្ពានយុទ្ធសាស្ត្រមួយផ្សេងទៀត នៅក្នុងតំបន់Kurskរបស់រុស្ស៊ី ដែលនឹងបង្ក ការលំបាកដល់ទីក្រុងមូស្គូ ក្នុងការផ្គត់ផ្គង់ទៅដល់កងកម្លាំងរុស្ស៊ីដែលកំពុងព្យាយាមទប់ស្កាត់ការភ័យរុលទៅមុខរបស់កងកម្លាំងអ៊ុយក្រែន។ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk ធ្វើការអះអាងពីការបំផ្លាញស្ពានមួយផ្សេងទៀតរបស់រុស្ស៊ី នៅក្នុងសារមួយបង្ហោះលើបណ្តាញទំនាក់ទំនង សង្គម Telegram កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ជាមួយការបង្ហោះវីដេអូដែលបង្ហាញពីផ្សែងហ៊ុយចេញពីការផ្ទុះនៅលើស្ពាន ហើយគេឃើញមានផ្នែកមួយនៃស្ពានត្រូវបាន បំផ្លាញ។ ប៉ុន្តែ ខាងសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់វីដេអូនេះបាននៅឡើយទេ ហើយក៏មិនទាន់អាចបញ្ជាក់ឱ្យច្បាស់ពីស្ថានការណ៍នៅក្នុងតំបន់ Kursk បាននោះដែរ ខណៈទាំងរុស្ស៊ី និងអ៊ុយក្រែន អះអាងពីភាពរីកចម្រើនដូចគ្នាៗ។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបាននិយាយថាអ៊ុយក្រែនក៏បានកម្ទេចស្ពានមួយក្នុងតំបន់ Kursk ផងដែរដោយបានប្រើប្រាស់មីស៊ីលបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ផ្តល់ដោយសហរដ្ឋអាមេរិក។

A satellite image shows a bridge collapsed over the Seym river in the Glushkovo district, following a Ukrainian strike in the Kursk region, Russia, August 17, 2024. 2024 Planet Labs Inc./Handout via REUTERS

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img