28 C
Phnom Penh
Tuesday, September 17, 2024

អ៊ុយក្រែន ព្រមានបេឡារុស ជុំវិញការប្រមូលផ្តុំកងទ័ពនៅក្បែរតំបន់ព្រំដែន

ក្រសួងការបរទេសអ៊ុយក្រែន បានចោទប្រកាន់អ្នកជិតខាងរបស់ខ្លួន និង ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺបេឡារុសថាបានប្រមូលផ្តុំកងទ័ពនៅតាមបណ្តោយព្រំដែនជាប់ ជាមួយអ៊ុយក្រែន និងបានព្រមានទីក្រុងមិនស្តីប្រឆាំងនឹងរាល់ការធ្វើសកម្មភាពអមិត្ត។នេះបើតាមការចេញផ្សាយមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រតិកម្មរបស់ក្រសួងក ងការបរទេសអ៊ុយក្រែន ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យទី២៥ ខែសីហា និងកើតឡើងចំពេលអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកចូលតំបន់ Kursk របស់រុស្ស៊ី ខណៈរុស្ស៊ីបន្តវាយរួលទៅមុខក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។ បេឡារុស បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បី បើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ក្រសួងការបរទេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ប្រមូលបានព័ត៌មានថាបេឡារុស កំពុងប្រមូលផ្តុំកងទ័ពក្នុងចំនួនដ៏ច្រើន…នៅក្នុងតំបន់ Gomel ក្បែរព្រំដែនភាគខាងជើងរបស់អ៊ុយក្រែនដោយបន្លំធ្វើជាការធ្វើសមយុទ្ធ»។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img