បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើអ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារហេតុផលនោះគឺថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទាំងការសម្លាប់មេដឹកនាំ Hezbollah នៅក្នុងប្រទេសលីបង់ និងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់នៅទីក្រុងតេអេរ៉ង់ នេះអាចបញ្ជាក់ថាប្រទេសទាំងពីរដែលជាសត្រូវយូរអង្វែងបានចាប់ផ្តើមការប្រឈមមុខគ្នា “ដោយផ្ទាល់” ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាគាត់នឹងមិនចុះចាញ់ឡើយ ហើយបានប្រកាសថាអ៊ីរ៉ង់បានធ្វើកំហុសធ្ងន់ធ្ងរ ហើយអ៊ីរ៉ង់នឹងសង សម្រាប់អ្វីដែលបានធ្វើអ៊ីស្រាអែលនឹងសងសឹកយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ឆាប់ៗនេះ។
ពីស្ថានការណ៍ដែលបានកើតឡើងហាក់ដូចជាគ្មានភាគីណាយល់គ្នាបានងាយឡើយ ថាតើនរណាពូកែខាងកម្លាំងទ័ពនិងសព្វាវុធ រួមទាំងការការពារ មេឃញូស MEKNEWS សូមសង្ខេបជូន។
អ៊ីរ៉ង់មានគុណសម្បត្តិខាងយោធាដែលធំជាងអ៊ីស្រាអែលច្រើនដង ក៏មានកម្លាំងលុកលុយតាមទឹកយ៉ាងទូលំទូលាយ ជាមួយនឹងប្រភេទកប៉ាល់ផ្សេងៗ បើធៀបនឹងអ៊ីស្រាអែលក៏មានអាវុធ និងឧបករណ៍មួយចំនួននៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដូចជា កាំជ្រួច រថក្រោះ និងកាំភ្លើងធំ នោះច្រើនជាងភាគីអ៊ីស្រាអែលទៅទៀត។
ទោះអ៊ីស្រាអែលចាញ់ក្នុងផ្នែកកម្លាំងទ័ពនិងសព្វាវុធ ប៉ុន្តែប្រទេសនេះមានសម្ព័ន្ធមិត្តដ៏រឹងមាំនៅសហរដ្ឋអាមេរិក កំពុងរង់ចាំជួយ ហើយអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថានឹងគាំទ្រអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ក្នុងការការពារខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ អ៊ីស្រាអែលក៏មានប្រព័ន្ធការពារការវាយប្រហារតាមអាកាសចំនួន 3 ដែលអាចការពារប្រឆាំងនឹងការវាយប្រហារនៅចម្ងាយផ្សេងៗគ្នា រួមមានចម្ងាយជិត មធ្យម និងចម្ងាយ ដើម្បីការពារក្នុងករណីមានការវាយប្រហារ។
ហើយរឿងមួយទៀតដែលនឹងផ្តល់ឱ្យអ៊ីស្រាអែលនូវអត្ថប្រយោជន៍គឺការមាន មាន “ក្បាលគ្រាប់នុយក្លេអ៊ែរ” ច្រើនដល់ទៅ 90 គ្រាប់នៅក្នុងកម្មសិទ្ធរបស់ខ្លួន មិនដូចប្រទេសអ៊ីរ៉ង់មិនទាន់មានទេ តែបានរកឃើញរ៉ែ យូរ៉េនៀម(uranium)យ៉ាងច្រើនរហូតដល់83.7%នៅក្រោមដីប្រទេសអ៉ឺរ៉ង់ដែលអាចផលិតអាវុធនុយក្លេអ៊ែបានតែមិនធ្លាប់បង្ហាញជាផ្លូវការថាខ្លួនមានអាវុធនុយក្លេអ៊ែរនៅក្នុងកម្មសិទ្ធិរបស់ខ្លួន គ្រាន់តែសន្មត់ថាវាស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ដែលអាចរួមបញ្ចូលសម្ព័ន្ធមិត្តដូចជារុស្ស៊ី និងប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់ការគាំទ្រ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New