អ្នកចាត់ការបណ្ដោះអាសន្ន Manchester United លោក Ralf Rangnick ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស។

បុរសវ័យ៦៣ឆ្នាំនឹងចូលរួមជាមួយអូទ្រីសនៅចុងខែឧសភាសម្រាប់ការប្រកួត UEFA Nations League របស់ពួកគេតទល់ក្រូអាត ដាណឺម៉ាក និងបារាំង បន្ទាប់ពីបញ្ចប់យុទ្ធនាការ Premier League រដូវកាល ២០២១/២០២២។

Rangnick បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយប្រទេសអូទ្រីស ដែលនឹងត្រូវបន្តដោយស្វ័យប្រវត្តិក្នុងរយៈពេល2ឆ្នាំបន្ថែមទៀត ប្រសិនបើពួកគេជម្រុះជាប់ EURO 2024 នៅអាល្លឺម៉ង់ដែលជាប្រទេសកំណើតរបស់លោក។

ទោះចេញពីការងារជាអ្នកចាត់ការក្រុមមែន លោក Rangnick នៅតែមានតួនាទីជាទីប្រឹក្សា Manchester United ដូចដែលបានគ្រោងទុក បន្ទាប់ពីលោក Erik ten Hag ត្រូវបានប្រកាសជាអ្នកចាត់ការថ្មីកាលពីសប្តាហ៍មុន៕

ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News