28 C
Phnom Penh
Tuesday, September 17, 2024

អាម៉េរិក ដែលជាដៃពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា មានទំហំជាង៤១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក បាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ឥណ្ឌា ដោយឥណ្ឌាបាននាំចេញទំនិញទៅកាន់ប្រទេសនេះមានទំហំរហូតដល់ជាង៤១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ។ ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានេះ មហាអំណាចផុតលេខលើពិភពលោកមួយនេះ មានឱនភាពពាណិជ្ជកម្មជាមួយចិនរហូតដល់ជាង៤១ពាន់លានដុល្លារអាម៉េរិកឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard។ទិន្នន័យវិភាគនៅឆមាសទី១របស់ក្រុមហ៊ុនស្រាវជ្រាវពាណិជ្ជកម្មសកល (GTRI) បានបង្ហាញថា ប្រទេសឥណ្ឌា បាននាំចេញទំនិញទៅកាន់ប្រទេសរហូតដល់២៣៩ប្រទេស ហើយក្នុងចំណោមនេះមានប្រទេសចំនួន១២៦ បានបង្ហាញពីកំណើនវិជ្ជមានក្នុងការនាំចេញជាមួយនឹងអត្រាជាង៧៥% នៃការនាំចេញសរុបរបស់ប្រទេសឥណ្ឌា។ ក្នុងចំណោមប្រទេសទាំង១២៦នេះ អាមេរិក គឺជាដៃគូនាំចេញធំជាងគេរបស់ឥណ្ឌា ដោយបានកើនឡើងពីជាង៣៧ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ឡើងដល់ជាង៤១ពាន់លានដុល្លារនៅក្នុងឆមាសទី១ឆ្នាំ២០២៤ ពោលគឺបានកើនឡើងជាង១០% ឯណោះ។ ការនាំចេញទំនិញរបស់អាម៉េរិក ទៅកាន់ប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកវិញ បានកើនឡើងជាង៥% ដោយឡើងដល់ជាង២៣០ពាន់លានដុល្លារ នៅក្នុងឆមាសទីឆ្នាំ២០២៤។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែឆ្នាំនេះ សហរដ្ឋអាមេរិក នាំចេញទំនិញទៅចិនមានទំហំត្រឹមតែជាង៨ពាន់លានដុល្លារតែប៉ុណ្ណោះ ខណៈចិននាំចូលទៅកកាន់ទីផ្សារអាម៉េរិកវិញមានទំហំរហូតដល់ជាង៥០ពាន់លានដុល្លារ ដែលធ្វើឱ្យចិន ក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់មហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img