សៀមរាប៖ រដ្ឋបាលជលផល អនុញ្ញាតចំពោះ ការនេសាទជាលក្ខណៈគ្រួសារ ដូចជា មង និង សន្ទូច តែប៉ុណ្ណោះ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំស្តីពីលទ្ធផល យុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទនិងព្រៃឈើ ខេត្តសៀមរាប
នៅថ្ងៃទីចន្ទ ទី២៥ ខែមេសានេះ។

លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទបានផ្តាំផ្ញើ ក្រុមការងារតាមដានបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ មិនត្រូវធ្វេសប្រហែលឡើយ ដែលជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ។

លោកបានធ្វើការសាទរ រដ្ឋបាលខេត្តសៀមរាប ក្នុងការរៀបចំក្រុមការងារនីមួយៗត្រូវបានដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យនិងតាមដានបទល្មើសព្រៃលិចទឹក នៅតាមបណ្តាក្រុងស្រុកទាំង៦របស់ខេត្តសៀមរាប ដែលជាប់ដែនបឹងទន្លេសាប បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់។

ក្នុងរដូវបិទនេសាទ អនុញ្ញាតឱ្យនេសាទជាលក្ខណៈគ្រួសារ រាយមងនិងសន្ទូចតែប៉ុណ្ណោះ
លោកក៏បានផ្តាំផ្ញើ ក្រុមការងារតាមដានបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ មិនត្រូវធ្វេសប្រហែលឡើយ ដែលជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទ នៅមានភ្នំគូលែន និងបឹងទន្លេសាប ដែលយើងត្រូវរួមគ្នាអភិក្សការពារឱ្យបានល្អប្រសើរ។

លោក ទៀ សីហា បន្តថា ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្ត គណៈបញ្ជាការឯកភាពខេត្តសៀមរាប ត្រូវបន្តពង្រឹងការដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព ត្រូវបាលរដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានអនុវត្ត បានចាត់វិធានការមួយចំនួនក្នុងការបង្ក្រាបទល្មើសជលផល។

បើតាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ទា គឹមសុទ្ធ បានបញ្ជាក់ថា ក្នុងរយៈពេល០៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាបក្នុងទឹកដីខេត្តសៀមរាប បានចំនួន៥៣ករណី ចាប់ខ្លួនមនុស្ស០៤នាក់ ខណៈ១១នាក់ទៀតកំពុងត្រូវបានតុលាការកោះហៅឱ្យចូលខ្លួន៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News