28 C
Phnom Penh
Thursday, November 21, 2024

អាជ្ញាធរព្រំដែន បន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥ករណីទៀត ជាពលករមកពីប្រទេសថៃ

បាត់ដំបង៖ អាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង បន្តរកឃើញវត្តមានជំងឺកូវីដ-១៩ ចំនួន៥ករណីទៀត ជាករណីនាំចូលពីប្រទេសថៃ ក្នុងពេលដែលពលករខ្មែរ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១២ នេះ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងថា សម្រាប់ថ្ងៃនេះ ខាងភាគីនៃប្រទេសថៃ បានបញ្ជូនពលករខ្មែរឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកដែនតំបន់អូរអន្លក់ សរុបទាំងអស់មានចំនួន ១៣៣នាក់ ក្នុងនោះមានស្រីចំនួន៤២នាក់ ក្មេងចំនួន១៣នាក់ ស្រីចំនួន៨នាក់។

លោកបានបន្តទៀតថា បន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ដល់ពលករទាំង ១១៣នាក់រួចមក ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេសរហ័ស ដោយឧបករណ៍ (Rapid Test) ជាលទ្ធផល ឃើញមានវិជ្ជមានវីរូសកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះមានស្រី៤នាក់ ហើយអ្នកជំងឺកូវីដ១៩ទាំង ៥នាក់ នោះត្រូវបានដឹកនាំយកទៅមណ្ឌលនៅស្រុកសំពៅលូនដើម្បីព្យាបាល ដោយឡែកពលករចំនួន ៤២នាក់ទៀតក្នុងនោះមានក្មេង ១៨នាក់ ដែលមានកាតចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ផងដែរ។

លោក បានបន្តទៀតថា ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងបានពេញលេញចំនួន ៦៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

យ៉ាងណាក៏លោក ម៉ង់ ស៊ី បានអំពាវនាវបន្ថែមដល់ពលករទាំងអស់សូមបន្តចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដោយបន្តការអនុវត្តតាមវិធានការសុវត្ថិភាព ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img